leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien

អញ្ជើញចូលរួម និងដឹកនាំការត្រួតពិនិត្យ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងទទួលបន្ទុកផ្នែកច្បាប់នៃកងឆ្មាំសមុទ្របានសង្កត់ធ្ងន់លើគោលបំណង និងអត្ថន័យនៃកម្មវិធីជួបប្រាស្រ័យដើម្បីរួមចំណែកកសាងទំនុកចិត្ត និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃបណ្តាប្រទេសក្នុងតំបន់ ដូច្នេះចាំបាច់ត្រូវពិនិត្យ និងជ្រើសរើសអត្ថបទ និងរូបភាពក្នុងវីដេអូណែនាំ និងការសម្តែងសិល្បៈ ដើម្បីធានាបាននូវលក្ខណៈពិសេស តំណាងឲ្យកងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេស និងរំលេចតួនាទីរបស់កងឆ្មាំសមុទ្រវៀតណាម។

តាមគម្រោង កម្មវិធីជួបប្រាស្រ័យមិត្តភាព “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត” ភ័ក្តិលើកទី២ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ។ កម្មវិធីជួបប្រាស្រ័យនេះ គឺជាគំនិតផ្តួចផ្តើមរបស់កងឆ្មាំសមុទ្រវៀតណាម ដើម្បីអនុវត្តជាក់ស្តែងនូវគោលនយោបាយ និងទស្សនៈរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិ។

បកប្រែដោយ Thanh Cong