លោកឧត្តមសេនីយ៍ឯក Trinh Van Quyet អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អតីតសមាជិកការិយាល័យនយោបាយ អតីតអនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមទាំងអតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម៖ លោកនាយឧត្តមសេនីយ៍ Nguyen Quyet និងលោកឧត្តមសេនីយ៍ឯក Pham Thanh Ngan។