គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស៖ ជួបសំណេះសំណាលជាមួយកម្មាភិបាលយោធាជាន់ខ្ពស់ដែលចូលនិវត្តន៍នៅតំបន់ភាគខាងជើង
កប.អនឡាញ - នាថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសបានជួបសំណេះសំណាលជាមួយកម្មាភិបាលយោធាជាន់ខ្ពស់ដែលចូលនិវត្តន៍នៅតំបន់ភាគខាងជើងក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ / ២២ ធ្នូ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ / ២២ ខែធ្នូ ២០២៤)។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល។