សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “កងទ័ពប្រជាជនវៀតណាម - ប្រពៃណីវីរភាព បុព្វហេតុដ៏រុងរឿង កម្លាំងស្នូលនៃការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលរឹងមាំ”។ អង្គសិក្ខាសាលាបានពិភាក្សាអំពីបរិបទប្រវត្តិសាស្ត្រ និងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សយោធាមជ្ឈិមសម្រាប់ដំណើរការកសាង ប្រយុទ្ធ អភិវឌ្ឍ និងជ័យជំនះនៃកងទ័ពប្រជាជនវៀតណាម...

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen The Manh អនុប្រធាននាយកដ្ឋានឃោសនាអប់រំ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន

នាពេលកន្លងមកនេះ ស្ថាប័នមានសមត្ថកិច្ចបានសហការយ៉ាងជិតស្និទ្ធ ពិនិត្យ បង្កើតផែនការ និងសហការត្រៀមយ៉ាងម៉ត់ចត់។ រហូតមកដល់ពេលនេះ គណៈកម្មការរៀបចំបានទទួលបទអន្តរាគមន៍ចំនួន ១១៤ ពីថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួង ស្ថាប័ន និងអ្នកវិទ្យាសាស្ត្រ។ បទអន្តរាគមន៍ត្រូវបានស្រាវជ្រាវយ៉ាងល្អិតល្អន់ដែលតាមដានយ៉ាងដិតដល់នូវប្រធានបទរបស់សិក្ខាសាលា រួមចំណែកធ្វើឲ្យច្បាស់នូវឯកសារ និងព្រឹត្តិការណ៍ជាមួយនឹងវិធីសាស្រ្ត និងដំណោះស្រាយបែបវិទ្យាសាស្ត្រ និងធានាគុណភាព។ តាមគម្រោង សិក្ខាសាលានឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហាណូយ៕

បកប្រែដោយ Thuy Anh