អាស្រ័យហេតុនោះ បានបំផុសសក្ដានុពលដ៏អស្ចារ្យពីប្រជាជន ដើម្បីវាយឈ្នះលើសត្រូវឈ្លានពាន ធានាថាកងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន រួមជាមួយនឹងប្រជាជនទាំងមូលដើម្បីប្រយុទ្ធជាមួយសត្រូវ និងមានធនធានមិនចេះចប់ដើម្បីអភិវឌ្ឍ និងមានភាពចាស់ទុំ។ ក្រោយរយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន កងទ័ពបានបញ្ចប់ដោយជោគជ័យនូវរាល់ភារកិច្ច ដែលសក្តិសមនឹងការសរសើររបស់លោកប្រធានហូជីមិញ៖ កងទ័ពរបស់យើងស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះប្រជាជន និងត្រៀមខ្លួនជាស្រេចប្រយុទ្ធ និងលះបង់ដើម្បីឯករាជ្យភាព និងសេរីភាព នៃមាតុភូមិ ដើម្បីសង្គមនិយម។ សម្រេចរាល់​បេសកកម្មទាំងអស់ ជំនះការលំបាកទាំងអស់​ និង​វាយឈ្នះលើសត្រូវទាំងអស់។

leftcenterrightdel
រូប​ថតឧទាហរណ៍

ចាប់ពីថ្ងៃដំបូងដែល​បាន​បង្កើតឡើង កងទ័ពរបស់យើងបានអះអាងនូវភាពក្លាហាននយោបាយ និងឆន្ទៈតស៊ូប្រយុទ្ធដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ ដោយបានយកឈ្នះលើការវាយប្រយុទ្ធលើក​ដំបូង​ចំនួន​ពីរគឺនៅ Phai Khat និង Na Ngan ដោយចាប់ផ្តើមបង្កើត​ការ​វាយកំទេច ការវាយប្រាកដ ឈ្នះប្រាកដ ឈ្នះក្នុងការវាយប្រយុទ្ធដំបូង បញ្ចប់ដោយជោគជ័យនូវភារកិច្ច "យកជ័យជំនះ ដើម្បីឃោសនាប្រដាប់អាវុធ" "យកការឃោសនាប្រដាប់អាវុធ ដើម្បីដណ្តើមជ័យជំនះថ្មី"។ ជ័យជម្នះនៃការប្រយុទ្ធលើកដំបូងពីរពោលខាងលើ បានដកបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការប្រយុទ្ធធំៗ និងយុទ្ធនាការធំៗ។ ទាំងការប្រយុទ្ធនៅ Phai Khat និងដល់យុទ្ធនាការ Viet Bac នារដូវស្លឹកឈើជ្រុះ-រដូវរងា ក្នុងឆ្នាំ១៩៤៧ និងយុទ្ធនាការព្រំដែនរដូវស្លឹកឈើជ្រុះ-រដូវរងាឆ្នាំ១៩៥០... គឺជាដំណើរការនៃ “ការប្រមូលផ្តុំបរិមាណ” ដែលនាំទៅរក “ការលោតផ្លោះគុណភាព”។ អង្គភាពទាំងឡាយកាន់តែវាយប្រយុទ្ធ កាន់តែរីកច្រើនខ្លាំងក្លា កម្មាភិបាល យុទ្ធជន កាន់តែប្រយុទ្ធ កាន់តែមានភាពចាស់ទុំ រួមជាមួយនឹងប្រជាជនទាំងមូលបានជម្នះការលំបាករាប់មិនអស់ បង្កើតជា "ជ័យជំនះ Dien Bien Phu " ដ៏ល្បីល្បាញលើទ្វីបទាំងប្រាំ ។

បន្ទាប់ពីជ័យជំនះនៃសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ កងទ័ពរបស់យើងមានការអភិវឌ្ឍន៍ថ្មីក្នុងការរៀបចំកម្លាំង និងសមត្ថភាពបញ្ជាការប្រយុទ្ធដែលមានការចូលរួមពីប្រភេទទ័ពកងឯកភាពទ័ពទាំងឡាយ; បង្កើនតួនាទីកត្តាមនុស្សនៅក្នុងទំនាក់ទំនងជាមួយអាវុធ ទំនាក់ទំនងជាមួយកម្លាំង ប្រៀប និងឱកាស។ ដូច្នោះហើយ កងទ័ព និងប្រជាជនរបស់យើងបានយកឈ្នះលើយុទ្ធសាស្ត្រសង្គ្រាម និងការវាយប្រហារតាមអាកាស និងកងទ័ពជើងទឹក ទៅលើភាគខាងជើងវៀតណាមរបស់ចក្រភពអាមេរិក អនុវត្តដោយជោគជ័យនូវការវាយលុក និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ រំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេស។ កងទ័ពរបស់យើងក៏ជាកម្លាំងស្នូលដែលដណ្តើមបានជ័យជំនះក្នុងការប្រយុទ្ធ​ការពារព្រំដែន និងបំពេញកាតព្វកិច្ចអន្តរជាតិ ដែលសក្តិសមជាកងទ័ពដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ។

នៅក្នុងដំណើរការនៃការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ជាតិ កងទ័ពរបស់យើងតែងតែបំពេញមុខងាររបស់កងទ័ពប្រយុទ្ធ កងទ័ពបំពេញការងារ និងកងទ័ពផលិតកម្ម។ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អនុវត្តមុខងារផ្តល់យោបល់ជូនបក្ស និងរដ្ឋលើបញ្ហាយុទ្ធសាស្ត្រយោធា ការពារជាតិ និងការពារមាតុភូមិ។ កងទ័ពទាំងមូលបានអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋលើវិស័យយោធា និងការពារជាតិ។ លើកតម្កើងតួនាទីស្នូលក្នុងការកសាងខឿនការការពារជាតិដោយប្រជាជនទាំងមូល ប្រៀបការពារជាតិដោយប្រជាជនទាំងមូលត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រៀបសន្តិសុខប្រជាជន។ រក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹង រៀបចំយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនូវការហ្វឹកហ្វឺន សមយុទ្ធ លើកកំពស់សមត្ថភាពត្រៀមប្រយុទ្ធរបស់កងទ័ពទាំងមូល និងបំពេញតម្រូវការភារកិច្ចនៅគ្រប់ស្ថានភាពទាំងអស់។ បន្តអនុវត្តការកែទម្រង់រចនាសម្ព័ន្ធកងទ័ពប្រកបដោយប្រសិទ្ធភាពក្នុងទិសដៅស្ទាត់ជំនាញ បង្រួម រឹងមាំ ឆ្ពោះទៅរកភាពទំនើប លើកកំពស់កម្លាំងបូកសរុប បំពេញតម្រូវការការពារមាតុភូមិពីចម្ងាយ រួមវិភាគទានយ៉ាងសំខាន់លើលទ្ធផលទូលំទូលាយរបស់ប្រទេស។

បំពេញបេសកកម្ម “ប្រយុទ្ធក្នុងសន្តិភាព” កម្មាភិបាល យុទ្ធជន នៃកងទ័ពទាំងមូល តែងតែយល់ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវមនោគមវិជ្ជា “បម្រើប្រជាជន” ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីការរស់នៅប្រកបដោយសុខសន្តិភាព និងសុភមង្គលរបស់ប្រជាជន។ ផ្តល់យោបល់យ៉ាងសកម្មជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន និងអនុវត្តដោយផ្ទាល់ភារកិច្ចឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ឧបទ្ទវហេតុ ជួយសង្គ្រោះ កាត់បន្ថយការរងរបួស បាត់បង់អាយុជីវិត និងខូចខាត់ទ្រព្យសម្បត្តិរដ្ឋ និងប្រជាជន។ កងទ័ពតែងតែជាគំរូនាំមុខគេ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម សក្តិសមជាកម្លាំងដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន រួមនឹងប្រទេសទាំងមូលឈានទៅយុគសម័យថ្មី យុគសម័យជឿនលឿនរបស់ប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan