លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព
កប.អនឡាញ - នារសៀលថ្ងៃទី ៧ ខែធ្នូ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព៖ លោកឧត្តមសេនីយ៍ឯក Le Kha Phieu អតីតអគ្គលេខាបក្ស លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស។
លោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូ ក៏បានទៅអុជធូបគោរពវិញ្ញាណក្ខន្ធអតីតសមាជិកការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស៖ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap លោកនាយឧត្តមសេនីយ៍ Van Tien Dung លោកនាយឧត្តមសេនីយ៍ Doan Khue លោកនាយឧត្តមសេនីយ៍ Phung Quang Thanh និងលោកនាយឧត្តមសេនីយ៍ Chu Huy Man អតីតប្រធានអគ្គស្នងការនយោបាយ ; អតីតប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៖ លោកនាយឧត្តមសេនីយ៍ Hoang Van Thai និងលោកនាយឧត្តមសេនីយ៍ Le Trong Tan។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ VoNguyen Giap |
ក្នុងបរិយាកាសដ៏ឧឡារិក លោករដ្ឋមន្ត្រី Phan Van Giang និងសមាជិកគណៈប្រតិភូ បានអុជធូបនិងសម្ដែងនូវការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស ប្រជាជាតិ និងបុព្វហេតុកសាងកងទ័ព ពង្រឹងការពារជាតិ និងការពារមាតុភូមិ។
ក្នុងប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ កងទ័ពប្រជាជនវៀតណាមសម្រេចបានសមិទ្ធិផល និងជ័យជំនះដ៏ត្រចះត្រចង់ជាច្រើន។ ក្នុងចំណោមសមិទ្ធិផល និងជ័យជំនះទាំងនោះ មានការរួមវិភាគទានដ៏ធំធេងរបស់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់បក្ស ហើយទទួលបានជោគជ័យទាំងស្រុងក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការកសាង និងការពារមាតុភូមិយ៉ាងរឹងមាំ។
ជួបសំណេះសំណាលជាមួយសាច់ញាតិអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសួរសុខទុក្ខ ហើយសង្ឃឹមថា សាច់ញាតិអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព ពង្រីកប្រពៃណីគ្រួសារ ចូលរួមក្នុងការកសាងប្រទេសជាតិកាន់តែសម្បូរសប្បាយ ស្រស់ស្អាត និងអរិយធម៌៕
បកប្រែដោយ Thanh Cong