នៅក្នុងកិច្ចប្រជុំ ប្រតិភូបានស្តាប់របាយការណ៍ មតិយោបល់ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការអនុវត្តភារកិច្ចយោធាការពារជាតិក្នុងឆ្នាំ ២០២៤ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២៥; សេចក្តីព្រាងសេចក្តីសម្រេចចិត្តដឹកនាំការអនុវត្តភារកិច្ចយោធា ការពារជាតិ និងកសាងបក្សភាគកងទ័ពនៅឆ្នាំ ២០២៥; ផែនការរៀបចំកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម (សម័យប្រជុំលើកទី១២) និងកិច្ចប្រជុំបូកសរុបការងារយោធា-នយោបាយនៅឆ្នាំ២០២៤។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang

នៅកិច្ចប្រជុះនេះក៏បានពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តចលនាប្រឡងប្រណាំងឆ្នាំ២០២៤ ទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ និងស្នើប្រគល់ទង់ប្រឡងប្រណាំងឆ្នាំ២០២៤។ របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារហិរញ្ញវត្ថុ ការវិនិយោគ និងសាងសង់ ការងារគ្រប់គ្រង់បុគ្គលិក ការគ្រប់គ្រង និងប្រើប្រាស់ដីសម្រាប់ការពារជាតិ ប្រេង ផលិតកម្ម ការងារសេដ្ឋកិច្ច និងការងារបច្ចេកទេសឆ្នាំ២០២៤...

ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការរៀបចំខ្លឹមសាររបាយការណ៍របស់ស្ថាប័ន និងអង្គភាព ក៏ដូចជាមតិយោបល់ទាំងឡាយនៅក្នុងកិច្ចប្រជុំ។ ដោយផ្អែកលើមតិរបស់ប្រតិភូ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័ននានា សំយោគ ស្រូបយក បំពេញបន្ថែមនិងបំពេញសេចក្តីព្រាងរបាយការណ៍ ដោយផ្តោតលើរបាយការណ៍បូកសរុបការដឹកនាំអនុវត្តភារកិច្ចយោធា ការពារជាតិក្នុងឆ្នាំ២០២៤; សេចក្តីព្រាងសេចក្តីសម្រេចចិត្តដឹកនាំអនុវត្តភារកិច្ចយោធា ការពារជាតិ និងកសាងបក្សភាគកងទ័ពឆ្នាំ ២០២៥... លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកត់សម្គាល់ថា របាយការណ៍ត្រូវមានភាពទូលំទូលាយ សង្ខេប មានលក្ខណៈទូទៅខ្ពស់ រំលេចលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចយោធា ការពារជាតិរបស់កងទ័ពទាំងមូលក្នុងឆ្នាំ២០២៤ រួមទាំងការងារកែតម្រូវរចនាសម្ព័ន្ធ និងការរួមបញ្ចូលគ្នានៃអង្គភាពមួយចំនួន។ លទ្ធផលនៃការអនុវត្តសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ហើយលើកឡើងនូវមេរៀនបទពិសោធន៍ និងដំណោះស្រាយ និងវិធានការក្នុងការដឹកនាំបញ្ជា ដើម្បីអនុវត្តភារកិច្ចយោធាការពារជាតិប្រកបដោយជោគជ័យក្នុងឆ្នាំ២០២៥ និងនាពេលខាងមុខ...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ទាក់ទិននឹងផែនការរៀបចំកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម (សម័យប្រជុំលើកទី១២) និងកិច្ចប្រជុំបូកសរុបការងារយោធា-នយោបាយនៃកងទ័ពទាំងមូលក្នុងឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័នទាំងឡាយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពខាងក្រៅកងទ័ព បំពេញការងាររៀបចំឱ្យបានល្អ ធានាកិច្ចប្រជុំប្រព្រឹត្តទៅយ៉ាងឱឡារិក ប្រកបដោយគុណភាពនិងសុវត្ថិភាពគ្រប់ទិដ្ឋភាព៕

បកប្រែដោយ Duy Hoan