នេះគឺជាសកម្មភាពជាប្រចាំនៅពេលដែលអង្គភាពនៅតាមខ្សែព្រំដែនភាគនិរតីអនុវត្តទម្រង់ “មនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែន”។ ទម្រង់រួមមានសកម្មភាពដូចជា៖ ចុះសួរសុខទុក្ខ ផ្តល់អំណោយ ដាំដើមឈើ សង់របងផ្ទះ រៀបចំផ្ទះឲ្យបានស្អាត និងទៅផ្សារ ដាំបាយហូបជុំគ្នា ស្នាក់នៅជាមួយគ្នា ធ្វើការរួមគ្នាជាមួយគ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍។

leftcenterrightdel
រូបថតឧទាហរណ៍

ថ្វីត្បិតតែទង្វើតូចៗក៏ដោយ ប៉ុន្តែវាបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះប្រជាជន រួមចំណែកដល់ការរឹតបន្តឹងមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន ពូនជ្រំសេចក្តីស្រឡាញ់រវាងកម្មាភិបាល យុទ្ធជនកងទ័ពជាមួយប្រជាជននៅតំបន់ឈរជើង។

ក្នុងប៉ុន្មានឆ្នាំកន្លងមក អង្គភាពទូទាំងកងទ័ពមានទម្រង់ជាច្រើនដើម្បីជួយប្រជាជននាំមកនូវលទ្ធផលជាក់ស្តែងដូចជា៖ "ជួយគុមារទៅសាលារៀន" និង "កូនធម៌របស់កងទ័ពការពារព្រំដែន" របស់កងទ័ពការពារព្រំដែន; "កងទ័ពជើងទឹកវៀតណាមជាទីពឹងផ្អែកសម្រាប់អ្នកនេសាទ"; "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ"; កងទ័ពរួមគ្នាកសាងជនបទថ្មី។ល។

ចលនា និងទម្រង់នីមួយៗមានវិធីធ្វើផ្សេងៗគ្នា ប៉ុន្តែជាទូទៅ អង្គភាពនៅតំបន់ឈរជើង ពួតដៃជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ ដើម្បីឱ្យពួកគេមានជីវភាពរស់នៅសម្បូរធូរធារ និងសុភមង្គល។

ទង្វើតូចៗទាំងនេះបានបង្កើនមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនឱ្យកាន់តែរឹងមាំ ដូចដែលលោក អ៊ំ ហូ បានបញ្ជាក់ថា មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនប្រៀបដូចជាត្រី និងទឹក៕

បកប្រែដោយ Huyen Trang