ពិព័រណ៍នេះបានតាំងបង្ហាញឯកសារ វត្ថុបុរាណ និងរូបភាពជិត ៤០០ ដោយចែកជា ៧ ផ្នែក។ ផ្នែកទី១៖ បង្កើតកងទ័ពប្រជាជនវៀតណាម វាយឈ្នះលើពួកអាណានិគមនិយមបារាំង (១៩៤៤-១៩៥៤)។ ផ្នែកទី២៖ វាយឈ្នះលើចក្រពត្តិនិយមអាមេរិក (១៩៥៤-១៩៧៥)។ ផ្នែកទី៣៖ ការកសាង និងការពារមាតុភូមិ (ពីឆ្នាំ ១៩៧៥ ដល់បច្ចុប្បន្ន)។ ផ្នែកទី៤៖ ការទូតការពារជាតិ។ ផ្នែកទី៥៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ (១៩៤៦-១៩៦៤)។ ផ្នែកទី៦៖ ដំណើរដ៏រុងរឿង (១៩៦៥-១៩៧៥)។ ផ្នែកទី៧៖ ការពារមេឃនៃមាតុភូមិយ៉ាងរឹងមាំ (ពីឆ្នាំ ១៩៧៥ ដល់បច្ចុប្បន្ន)។

leftcenterrightdel
រូបភាពជាច្រើនត្រូវបានបង្ហាញនៅក្នុងពិព័រណ៍

ពិព័រណ៍បានតាំងបង្ហាញរូបភាព និងឯកសារអំពីដំណើរការបង្កើត កសាង អភិវឌ្ឍ និងប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ហើយទទួលមនោសញ្ចេតនា និងការជួយគាំទ្រពីប្រជាជន ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រយុទ្ធកម្ចាត់សត្រូវបរទេសឈ្លានពាន ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ។

ពិព័រណ៍នេះក៏តាំងបង្ហាញពីការបង្កើត ការកសាង ការប្រយុទ្ធ និងការអភិវឌ្ឍនៃកងទ័ពការពារដែនអាកាស - ទ័ពជើងអាកាស។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដំណើរការដ៏រុងរឿងរបស់កងទ័ពការពារដែនអាកាស - ទ័ពជើងអាកាស។ បច្ចុប្បន្ន ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស បានពង្រីកប្រពៃណី ខិតខំបំពេញបេសកកម្មដ៏រុងរឿងដែលប្រគល់ជូនដោយបក្ស រដ្ឋ និងប្រជាជន ការពារទឹកដីមាតុភូមិយ៉ាងរឹងមាំ។

ពិព័រណ៍ប្រព្រឹត្តទៅរហូតដល់ចុងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅសារមន្ទីរប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស (ផ្លូវ Truong Chinh ខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ)៕

បកប្រែដោយ Thuy Anh