ក្រសួងការពារប្រទេសវៀតណាមបើកសមយុទ្ធការពារទប់ទល់យោធភូមិភាគទី៧ ឆ្នាំ២០២៤
កប.អនឡាញ - នារសៀលថ្ងៃទី១ ខែធ្នូ ក្រសួងការពារប្រទេសបានរៀបចំពិធីបើកសមយុទ្ធការពារទប់ទល់យោធភូមិភាគទី៧ ឆ្នាំ២០២៤។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកសមយុទ្ធ។