កងឆ្មាំសមុទ្រវៀតណាម និងឥណ្ឌូនេស៊ី ហ្វឹកហ្វឺនរួមនិងបង្កើនកិច្ចសហប្រតិបត្តិការ
កប.អនឡាញ - កងឆ្មាំសមុទ្រវៀតណាម និងឥណ្ឌូនេស៊ី ទើបនឹងបញ្ចប់លំហាត់ហ្វឹកហ្វឺនរួមនៅដែនសមុទ្រដោយជោគជ័យ រួមចំណែករឹតចំណងសាមគ្គីភាពនិងមិត្តភាព។ ហើយនេះជាឱកាសសម្រាប់កម្មាភិបាលនិងយុទ្ធជននៃប្រទេសទាំងពីរផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្តច្បាប់នៅសមុទ្រ។
លំហាត់ហ្វឹកហ្វឺនបង្ហាញសាមគ្គីភាព និងមិត្តភាព
ជួបគ្នានៅដែនសមុទ្រខេត្ត Ba Ria - Vung Tau នាវាកងឆ្មាំសមុទ្រលេខ ៨០០១ នៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ និងនាវា KN Pulau Dana- ៣២៣ (កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី) បានគោរពស្វាគមន៍គ្នាទៅវិញទៅមកដោយសំឡេងរោទិ៍បានបន្លឺឡើង។ លោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ ៣ បានជួបសន្ទនាតាមទូរស័ព្ទស្វាគមន៍នាវា KN Pulau Dana-៣២៣ និងឯកភាពលើខ្លឹមសារមួយចំនួនមុននឹងហ្វឹកហ្វឺនរួម។
|
|
នាវាកងឆ្មាំសមុទ្រលេខ ៨០០១ និងនាវា KN Pulau Dana-៣២៣ សហការបាញ់ទឹកពន្លត់អគ្គីភ័យ |
នាវាកងឆ្មាំសមុទ្រលេខ ៨០០១ សំឡេងរោទិ៍បានបន្លឺឡើង រួមជាមួយនឹងបទបញ្ជារបស់ប្រធាននាវាកងឆ្មាំសមុទ្រលេខ ៨០០១ លោកវរសេនីយ៍ត្រី Hoang Van Bien ថា៖ "ទាំងអស់គ្នាចូលកាន់ទីតាំងប្រយុទ្ធ និងបំពេញភារកិច្ចពន្លត់ភ្លើងលើនាវា"។
បន្ទាប់ពីកំណត់ទីតាំងភ្លើង នាវាកងឆ្មាំសមុទ្រលេខ ៨០០១ សហការជាមួយនាវា KN Pulau Dana - ៣២៣ ទៅកាន់កន្លែងកើតហេតុភ្លាមៗ។ រាល់បទបញ្ជារបស់មេបញ្ជាការ និងរាល់សកម្មភាពរបស់នាវិកនៃនាវាទាំងពីរត្រូវបានអនុវត្តភ្លាមៗ បន្ទាន់និងត្រឹមត្រូវ។
ក្នុងដំណើរការពន្លត់អគ្គីភ័យ នាវាទាំងពីរបានប្រទះឃើញមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងសមុទ្រ។ ភ្លាមៗ នាវាទាំងពីរបានកំណត់ទីតាំង ហើយទម្លាក់ទូកចូលទៅជិតជនរងគ្រោះ ហើយនាំពួកគេទៅកាន់នាវាសង្គ្រោះជាបឋម។
|
|
នាវាកងឆ្មាំសមុទ្រលេខ ៨០០១ ទៅដល់ទីតាំងជនរងគ្រោះ |
លោកវរសេនីយ៍ត្រី Hoang Van Bien ប្រធាននាវាកងឆ្មាំសមុទ្រលេខ ៨០០១ បន្ថែមថា លំហាត់ហ្វឹកហ្វឺនរួមនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងការធានាសន្តិសុខ សុវត្ថិភាព ការអនុវត្តច្បាប់ និងឆ្លើយតបនឹងឧប្បត្តិហេតុនៅសមុទ្រ និងលើកកម្ពស់សមត្ថភាពដឹកនាំក្នុងការបំពេញភារកិច្ច។
កសាងតំបន់ដែនសមុទ្រសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
លោកវរសេនីយ៍ឯក Nguyen Minh Khanh បានឲ្យដឹងថា លំហាត់ហ្វឹកហ្វឺនរួមនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អរបស់កម្មាភិបាលនិងយុទ្ធជនអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
|
|
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ ធ្វើពិធីលាដល់នាវា KN Pulau Dana-៣២៣ |
នាពេលកន្លងមក បញ្ជាការដ្ឋានកងឆ្មាំសមុទ្រលេខ ៣ បានរៀបចំសកម្មភាពការទូតការពារជាតិ និងសហប្រតិបត្តិការអន្តរជាតិជាច្រើន ជាពិសេសគឺ៖ ចូលរួមលំហាត់ហ្វឹកហ្វឺនរួម; វេទិកា និងសិក្ខាសាលាអន្តរជាតិស្តីពីសន្តិសុខដែនសមុទ្រ បង្កើនសមត្ថភាពឆ្លើយតបទៅនឹងរាល់ស្ថានភាពនៅសមុទ្រ (ការទប់ស្កាត់ និងប្រឆាំងការចោរសមុទ្រ ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរនិងដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងព្រំដែន ប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) និងប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានសមុទ្រ ជំនួយមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ ការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ។
លោកវរសេនីយ៍ឯក Nguyen Minh Khanh បានអះអាងថា៖ “តាមរយៈនោះ រួមចំណែកលើកកំពស់តួនាទី និងកិត្យានុភាព និងសមត្ថភាពអនុវត្តច្បាប់សមុទ្ររបស់កងឆ្មាំសមុទ្រវៀតណាម។ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃប្រទេសនានា កសាងដែនសមុទ្រសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”៕
បកប្រែដោយ Pham Diep