ក្នុងសុន្ទរកថាស្វាគមន៍លោកវរសេនីយ៍ឯក Nguyen Dinh Chuan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់គ្រប់ថ្នាក់ ស្ថាប័ន និងប្រជាជននៃខេត្តទាំងបីគឺ Binh Duong (វៀតណាម), Champasak (ឡាវ) និង ក្រចេះ (កម្ពុជា)។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត និងប្រតិភូចូលរួមកម្មវិធី (រូបថត៖ bienphong.com.vn)

ក្នុងនោះ បញ្ជាការដ្ឋានយោធាខេត្ត សម្ព័ន្ធយុវជនខេត្ត សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត សមាគមនិស្សិតខេត្ត មហាវិទ្យាល័យ Thu Dau Mot មហាវិទ្យាល័យ Ngo Quyen ... រួមជាមួយនឹងនិស្សិតឡាវ-កម្ពុជា ដែលកំពុងសិក្សានៅខេត្ត Binh Duong បានលើកកំពស់តួនាទី សម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែងដ៏មានអត្ថន័យប្រចាំឆ្នាំ ដែលនេះជាកត្តាសំខាន់ដើម្បីរឹតបន្ដឹងចំណងសាមគ្គីភាព និងមិត្តភាព ស្អិតរមួតរវាងប្រទេសទាំងបីដែលបានរួមចំណែកកសាងប្រទេសប្រកបដោយវិបុលភាព ឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ានសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍។

អនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនងអន្តរជាតិ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្ត Binh Duong ក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទូតប្រជាជន និងការទូតការពារជាតិជាមួយមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមចំណែកកសាងទំនាក់ទំនង "មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា"។

leftcenterrightdel
គណៈកម្មការរៀបចំប្រគល់អំណោយដល់និស្សិតឡាវ និងកម្ពុជា (រូបថត៖ bienphong.com.vn)

នាពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្ត Binh Duong និងខេត្តក្រចេះ បញ្ជាការដ្ឋានយោធាស្រុក និងក្រុង ជាមួយអង្គភាពនានានៃកងយោធពលខេមរភូមិន្ទត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ថ្នាក់ដឹកនាំខេត្ត Binh Duong និងខេត្តក្រចេះ បានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់  និងមកសិក្សា ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក និងពិនិត្យសុខភាព ចែកថ្នាំពេទ្យឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រក្នុងតំបន់ រួមទាំងការផ្តល់ព័ត៌មានអំពីកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាផងដែរ។

នៅក្នុងកម្មវិធី លោកវរសេនីយ៍ឯក Vu Xuan Thao អតីតអនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត ដែលធ្លាប់បំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា ព្រមទាំងសិក្ខាកាម និងនិស្សិតមកពីប្រទេសទាំងបីរំលឹកឡើងវិញនូវប្រវត្ដិសាស្ដ្រនៃការតស៊ូរំដោះជាតិ ជាពិសេសកាតព្វកិច្ចអន្តរជាតិដ៏ឧត្ដងឧត្តមរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម កងទ័ពនិងប្រជាជនខេត្ត Binh Duong និយាយដោយឡែក។

leftcenterrightdel
ប្រតិភូ និងនិស្សិតឡាវ កម្ពុជាថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ bienphong.com.vn)

នាពេលខាងមុខ យុវជនជំនាន់ក្រោយនៃប្រទេសទាំងបីឡាវ-វៀតណាម-កម្ពុជាបន្តបង្កើនការសិក្សា និងអនុវត្ដតាមការព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី។ ព្រមទាំងជំរុញការសិក្សាស្រាវជ្រាវ និងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងបី ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ៕

បកប្រែដោយ Pham Diep