អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជនចំនួន ៣៤ នាក់ នៃក្រុមឃោសនារំដោះវៀតណាមនៅខេត្ត Cao Bang
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល នាព្រឹកថ្ងៃទី ១១ ខែធ្នូ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអុធធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជនចំនួន ៣៤ នាក់នៃក្រុមឃោសនារំដោះប្រទេសវៀតណាមនៅកេរ្តិ៍តំណែលប្រវត្តិសាស្រ្តជាតិពិសេស Tran Hung Dao ស្រុក Nguyen Binh ខេត្ត Cao Bang ភាគខាងជើងវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានសម្តែងនូវការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងរំលឹកគុណូបការៈចំពោះយុទ្ធជន យុទ្ធនារី និងជនរួមជាតិដែលបានធ្វើពលីកម្មដើម្បីការពារឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។
|
|
គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម អញ្ជើញដាក់កម្រងផ្កា និងអុធធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជនចំនួន ៣៤ នាក់នៃក្រុមឃោសនារំដោះប្រទេសវៀតណាមនៅកេរ្តិ៍តំណែលប្រវត្តិសាស្រ្តជាតិពិសេស Tran Hung Dao ស្រុក Nguyen Binh ខេត្ត Cao Bang |
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ ជីវិតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍនៃបដិវត្តន៍វៀតណាមជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងរុងរឿងលើដំណើរការតស៊ូរំដោះជាតិ និងការពារមាតុភូមិ។
អស់រយៈពេលជាង ៣០ ឆ្នាំក្នុងតំណែងជាអគ្គមេបញ្ជាការកងទ័ព លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap តែងតែជាគំរូនៃស្មារតីបដិវត្តន៍ ការច្នៃប្រឌិតក្នុងសិល្បៈយោធា សិល្បៈនៃការដឹកនាំកងទ័ព កម្ចាត់រាល់ឧបាយកលរបស់សត្រូវ។ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកំណើត ភាពចាស់ទុំ និងការរីកចម្រើននៃកងទ័ពប្រជាជនវៀតណាម ជាមួយនឹងជ័យជំនះដ៏អស្ចារ្យនៅក្នុងការតស៊ូប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។
ដោយបង្ហាញពីអារម្មណ៍រំភើបចិត្តនៅពេលមកទស្សនាតំបន់កេរ្តិ៍តំណែលប្រវត្តិសាសស្រ្តជាតិពិសេសព្រៃឈើ Tran Hung Dao លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសរសេរនៅក្នុងសៀវភៅអនុស្សាវរីយ៍ថា៖ “ចំពោះមុខវិញ្ញាណក្ខន្ធរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap កងទ័ពទាំងមូល សូមសច្ចាសាមគ្គីចិត្តមួយថ្លើមមួយនិងស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន ប្តេជ្ញាកសាងកងទ័ពបដិវត្តន៍មានរបៀបរៀបរយ ចំណាន និងទំនើប រួមជាមួយនឹងបក្សទាំងមូល និងប្រជាជនទាំងមូលអនុវត្តប្រកបដោយជោគជ័យនូវកិច្ចការផ្លាស់ថ្មី និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។
|
|
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកមានគុណចំពោះបដិវត្តន៍នៅស្រុក Nguyen Binh |
កាលពី ៨០ ឆ្នាំមុន នៅទីនេះ ក្រុមឃោសនារំដោះវៀតណាមត្រូវបានបង្កើតឡើងដោយមានកម្មាភិបាល យុទ្ធជនចំនួន ៣៤ នាក់។ ដឹកនាំដោយបក្ស និងលោកប្រធានហូជីមិញជាទីស្រលាញ់ ក្រោមការបញ្ជារបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap កងទ័ពនោះបានរីកចម្រើនឥតឈប់ឈរ និងរឹងមាំជាងមុន សម្រេចបានជ័យជំនះដ៏ត្រចះត្រចង់ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ និងពិភពលោក។ ជំនះការលំបាក និងរីកចម្រើនដោយឥតឈប់ឈរ កងទ័ពប្រជាជនវៀតណាមតែងតែជាកងទ័ពខ្លាំងក្លា ត្រៀមប្រយុទ្ធ និងទទួលបានជ័យជំនះគ្រប់សមរភូមិ ហើយសម្រេចបានជោគជ័យនូវភារកិច្ចពីរគឺកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងម៉ឺងម៉ាត់។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៅស្រុក Nguyen Binh៕
បកប្រែដោយ Duy Hoan