បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជួបពិភាក្សាជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ២៦ វិច្ឆិកា នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រព្រឹត្ដទៅកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ត្រី Hoang Huu Chien មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនវៀតណាម និងលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានអញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។