ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា កាលពីពេលថ្មីៗនេះ បានប្រកាសថា វង់ចរចាបន្ទាប់ស្តីពីការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា (AITIGA) គ្រោងនឹងប្រព្រឹត្តទៅនៅ ខែកុម្ភៈ ឆ្នាំក្រោយ ហើយបន្ថែមទៀតថា វង់ចរចាទីបួន បានបញ្ចប់នៅទីក្រុងញូវដេលី ក្នុងខែវិច្ឆិកានេះ។

leftcenterrightdel
កំពង់ផែទំនិញនៅ Chennai ប្រទេសឥណ្ឌា (រូបថត៖ vnanet.vn)

ក្រសួងខាងលើបានបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការចម្រុះ AITIGA គ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) ហើយបាននិយាយថា ការពិនិត្យឡើងវិញនៃ AITIGA នឹងជាជំហានឆ្ពោះទៅមុខក្នុង ការបង្កើនពាណិជ្ជកម្មជាមួយតំបន់អាស៊ាន តាមវិធីប្រកបដោយនិរន្តរភាព។

មានអនុគណៈកម្មការចំនួន ៨ ស្ថិតក្រោមឱវាទគណៈកម្មាធិការចម្រុះ AITIGA ដែលមានឯកទេសក្នុងការចរចាលើទិដ្ឋភាពទាក់ទងនឹង៖ ការជ្រៀតចូលទីផ្សារ គោល ការណ៍អំពីប្រភពដើម ស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស នីតិវិធីគយ កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ការការពារពាណិជ្ជកម្មនិង បទប្បញ្ញត្តិស្ដីពីស្ថាប័ន។ 

AITIGA ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៩ ហើយទីក្រុងញូវដែលីបានទាម ទារឱ្យមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដើម្បីលុបចោលរបាំង ក៏ដូចជាស្ថាន ការណ៍រំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផងដែរ។

គួរជម្រាបបន្ថែមទៀតថា អាស៊ានស្រូបយកប្រហែល ១១% នៃទីផ្សារពាណិជ្ជ កម្មសកលរបស់ឥណ្ឌា។ ពាទំហំណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំសារពើពន្ធ ២០២៤ ដែល បញ្ចប់នៅថ្ងៃទី ៣១ ខែមីនាឆ្នាំនេះ សម្រេចបានចំនួន ១២១ ពាន់លានដុល្លារអាមេរិក ហើយសម្រេចបាន  ៧៣ ពាន់លានដុល្លារក្នុងអំឡុងពេលចាប់ពីខែមេសាដល់ខែតុលា ឆ្នាំនេះជាមួយនឹងកំណើន ៥.២%៕

តាម vovworld.vn