គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Luu Sy Quy ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារប្រទេសវៀតណាម។ គណៈប្រតិភូឡាវដឹកនាំដោយលោកវរសេនីយ៍ឯក Lamnguon Sukhavong ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិឡាវ។

ពិធីចងសម្ព័ន្ធមេត្រីភាព ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនឡាវ (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩ / ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤) និងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាក្នុងកំណត់ហេតុការងាររវាងនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិឡាវ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍ (ឡាវ)។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខា និងផ្លាស់ប្តូរកំណត់ហេតុស្តីពីការចងសម្ព័ន្ធមេត្រីភាព

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Luu Sy Quy បានជម្រាបជូនថា៖ “ដោយការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាក្នុងកំណត់ហេតុការងាររវាងស្ថាប័នទាំងពីរ នាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារប្រទេសវៀតណាម បានសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសវៀតណាម ផ្តល់យោបល់ និងរាយការណ៍ជូនប្រមុខក្រសួងការពារប្រទេស ដើម្បីអនុញ្ញាតឱ្យរៀបចំពិធីចងសម្ព័ន្ធមេត្រីភាពជាមួយនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិឡាវ។ ខ្លឹមសារនៃកំណត់ហេតុនេះ គឺអនុលោមតាមបទប្បញ្ញត្តិរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីការទូតការពារជាតិ ការរៀបចំបុគ្គលិក និងមុខងារ និងភារកិច្ចរបស់ស្ថាប័នទាំងពីរ។

ខ្លឹមសារនៃពិធីចងសម្ព័ន្ធមេត្រីភាពរវាងនាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិឡាវ រួមមានសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងផ្លាស់ប្តូរព័ត៌មានក្នុងវិសាលភាព និងភារកិច្ចរបស់ភាគីទាំងពីរ; កិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺន ការបណ្តុះបណ្តាល។ល។ ភាគីទាំងពីរក៏បានបង្កើតក្រុមការងារតំណាងមួយ ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការងាររបស់ភាគីនីមួយៗ និងលទ្ធផលក្នុងការអនុវត្តខ្លឹមសារចងសម្ព័ន្ធមេត្រីភាព៕

បកប្រែដោយ Huyen Trang