ការព្យាករណ៍កំណើនរបស់វៀតណាមត្រូវបានកែសម្រួលទៅជា ៦.៤% បើប្រៀបធៀបទៅនឹងការព្យាករណ៍ពីមុន ៦.០% ក្នុងឆ្នាំ២០២៤ និងកើនឡើងដល់ ៦.៦% បើធៀបនឹង ៦.២% ក្នុងឆ្នាំ២០២៥។ សកម្មភាពពាណិជ្ជកម្មមានភាពរឹងមាំជាងការរំពឹងទុក ការផលិតទំនិញនាំចេញងើបឡើងវិញយ៉ាងខ្លាំង និងការគាំទ្រសម្រាប់សារពើពន្ធគឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។

leftcenterrightdel
រូបថតឧទាហរណ៍ (congthuong.vn)

ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អាស៊ី និងប៉ាស៊ីហ្វិកនៅមានស្ថិរភាពក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ប៉ុន្តែការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក​ នឹងជះឥទ្ធិពលលើយថាទស្សន៍រយៈពេលវែងរបស់តំបន់។ របាយការណ៍របស់ ADB បញ្ជាក់ថាការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តជាបណ្តើរៗ ដូច្នេះតំបន់នឹងផលប៉ះពាល់ចាប់ពីឆ្នាំ២០២៦។

យថាទស្សន៍កំណើនរបស់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះត្រូវបានកើនឡើងដល់ ៤.៧%។ ការព្យាករណ៍សម្រាប់ឆ្នាំក្រោយនៅតែសម្រេចបាន ៤.៧%៕

បកប្រែដោយ Thuy Anh