យោងតាមសារាចរលេខ ៤៣ នាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងអប់រំ និងបណ្តុះបណ្តាល កសាង និងផ្សព្វផ្សាយជាបន្ទាន់នូវកម្មវិធីបណ្តុះបណ្តាលស្តីពីមីក្រូ semiconductor (បញ្ចប់ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥); ពិនិត្យ ស្រាវជ្រាវ ស្នើធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើយន្តការ និងគោលនយោបាយស្តីពីការលើកលែង និងកាត់បន្ថយថ្លៃសិក្សា និងការផ្តល់អាហារូបករណ៍ដល់សិក្ខាកាមផ្នែកឧស្សាហកម្ម semiconductor និងបច្ចេកវិទ្យាឌីជីថលស្នូលក្នុងស្រុក និងបរទេស (បញ្ចប់ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥)។

leftcenterrightdel
រូបថតឧទាហរណ៍

ទន្ទឹមនឹងនោះ ស្រាវជ្រាវ ស្នើ និងរៀបចំការអនុវត្តទម្រង់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងឧស្សាហកម្ម semiconductor និងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលស្នូលរវាងរដ្ឋ សាលារៀន និងអង្គភាពអាជីវកម្ម។ បង្កើតបរិយាកាសអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការផ្លាស់ប្តូរអ្នកជំនាញ និងគ្រូបង្រៀនឯកទេសក្នុងវិស័យមីក្រូបន្ទះឈីប  និងបច្ចេកវិទ្យាឌីជីថលស្នូលនៅគ្រឹះស្ថានអប់រំនៅសាកលវិទ្យាល័យ។ល។

នាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងព័ត៌មាន និងគមនាគមន៍ជំរុញការផ្សព្វផ្សាយអំពីតួនាទី និងសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើដល់ឧស្សាហកម្ម semiconductor និងបច្ចេកវិទ្យាឌីជីថលស្នូល។ ព្យាករណ៍អំពីតម្រូវការធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្ម semiconductor និងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលស្នូលរហូតដល់ឆ្នាំ ២០៣០ ជាមូលដ្ឋានគ្រឹះសម្រាប់ការបណ្តុះបណ្តាលនៃគ្រឹះស្ថានឧត្តមសិក្សា។ កសាងវេទិកា និងឧបករណ៍ដើម្បីបម្រើការបណ្តុះបណ្តាលអ្នកជំនាញរចនា និងអភិវឌ្ឍន៍បន្ទះឈីប។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាងគោលការណ៍ណែនាំសម្រាប់ការអនុវត្តការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានស្រាវជ្រាវជាមួយនឹងការបណ្តុះបណ្តាលបណ្ឌិតផ្នែកឧស្សាហកម្ម semiconductor និងបច្ចេកវិទ្យាឌីជីថលស្នូល (បញ្ចប់ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥)។ ផ្តល់អាទិភាពដល់ការរៀបចំកម្មវិធី និងភារកិច្ចសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលមីក្រូ semiconductor  និងបច្ចេកវិទ្យាឌីជីថលស្នូលដែលទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលនវានុវត្តន៍ និងអង្គភាពអាជីវកម្ម។ល៕

បកប្រែដោយ Huyen Trang