សំណួរនិងចម្លើយផ្នែកច្បាប់
ការសម្របសម្រួលក្នុងការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច
កប.អនឡាញ - មិត្តអ្នកអាន Tran Van Hung នៅឃុំ Quang Chieu ស្រុក Muong Lat ខេត្ត Thanh Hoa បានសួរថា៖ តើការសម្របសម្រួលរបស់អង្គការមហាជន អង្គការសង្គមស៊ីវិលក្រៅប្រព័ន្ធអប់រំក្នុងការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជាជនជាតិភាគតិចមុននឹងចូលរៀនថ្នាក់ទី ១ ត្រូវបានកំណត់យ៉ាងដូចម្ដេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរបានចែងក្នុងមាត្រា ១៨ នៃសារាចរណែនាំលេខ ២៣/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលស្តីពីការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុននឹងចូលរៀននៅវៀតណាមថ្នាក់ទី ១។ ជាក់ស្ដែងដូចតទៅ៖
១. ផ្សព្វផ្សាយនិងណែនាំឲ្យឪពុកម្តាយ ឬ អាណាព្យាបាលរបស់កុមារអំពីការត្រៀមរៀបចំឲ្យកុមារទៅរៀនថ្នាក់ទី ១ ។
២. រៀបចំទីតាំងវប្បធម៌នៅមូលដ្ឋានដើម្បីរៀបចំសកម្មភាពឲ្យកុមារមត្តេយ្យសិក្សាអាយុប្រាំឆ្នាំ និងសិស្សបឋមសិក្សា។
|
|
រូបថតឧទាហរណ៍៖ baochinhphu.vn |
៣. បង្កើតក្លឹប និងក្រុមយុវជនដើម្បីជួយកុមារឱ្យប្រើប្រាស់ពេលវេលាក្រៅម៉ោងសិក្សាប្រកបដោយប្រសិទ្ធភាព បង្កើតបរិយាកាសនិយាយភាសាវៀតណាមនិងជួយកុមារលទ្ធភាពនិយាយភាសាវៀតណាម។
៤. ជួយគាំទ្រការបង្កើតក្រុមត្រួតពិនិត្យដើម្បីតាមដាន លើកកម្ពស់គុណភាពថែទាំសុខភាព និងគុណភាពសិក្សារបស់កុមារ ជាពិសេសកុមារពិការ។
៥. លើកទឹកចិត្ដការបង្កើតក្រុមការងារដើម្បីជួយគាំទ្រគ្រូបង្រៀនក្នុងអំឡុងពេលរៀបចំបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារមុននឹងពេលចូលរៀនថ្នាក់ទី ១។
* មិត្តអ្នកអាន Vu Thanh Ha នៅឃុំ Tan Nghia ស្រុក Di Linh ខេត្ត Lam Dong បានសួរថា៖ តើខ្លឹមសារនៃការជួយគាំទ្រ និងរបៀបឧបត្ថម្ភទឹកប្រើប្រាស់សហគមន៍ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ ២០២៥ ត្រូវបានកំណត់យ៉ាងដូមម្ដេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរបានចែងក្នុងប្រការ ២ មាត្រា ១១ សារាចរលេខ ០២/២០២២/TT-UBDT របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មការជនជាតិ។ ជាក់ស្ដែងដូចតទៅ៖
តំបន់ដែលជនជាតិភាគតិចរស់នៅ (ភូមិ និងឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ) មិនទាន់មានប្រភពទឹកប្រើប្រាស់ និងស្របនឹងការសាងសង់សំណង់ទឹកប្រើប្រាស់សហគមន៍ ប្រសិនបើមូលដ្ឋានដែលមិនទាន់បានវិនិយោគលើការសាងសង់សំណង់ទឹកប្រើប្រាស់សហគមន៍នឹងត្រូវបានជួយឧបត្ថម្ភសាងសង់សំណង់ទឹក ស្របតាមបទប្បញ្ញត្តិបច្ចុប្បន្នដើម្បីធានាការផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។
គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ណែនាំឲ្យគណៈកម្មាធិការប្រជាជនថ្នាក់ស្រុកត្រួតពិនិត្យ និងធ្វើសំណុំឯកសារលម្អិតដើម្បីដាក់ជូនអាជ្ញាធរវាយតម្លៃ និងសម្រេចចិត្ដ។ មូលដ្ឋានបែងចែកថវិកាសម្រាប់ការថែទាំ និងប្រតិបត្តិការនៅពេលដែលសំណង់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងករណីដែលបានឧបត្ថម្ភសាងសង់សំណង់ទឹកប្រើប្រាស់តាមកម្មវិធី និងគោលនយោបាយឧបត្ថម្ភផ្សេងទៀត ប៉ុន្តែឥឡូវនេះសំណង់បានខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចប្រើប្រាស់នឹងត្រូវបានពិចារណា និងវិនិយោគ៕
បកប្រែដោយ Pham Diep