តើសកម្មភាពបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចត្រូវបំពេញតម្រូវការអ្វីខ្លះ?
កប.អនឡាញ - មិត្តអ្នកអាន Hoang Thi Thu នៅឃុំ Trung Ngai ស្រុក Vung Liem ខេត្ត Vinh Long ភាគខាងត្បូងវៀតណាម បានសួរថា៖ សកម្មភាពបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុនពេលចូលរៀនថ្នាក់ទី ១ ត្រូវបំពេញតម្រូវការអ្វីខ្លះ?
ចំលើយ៖ បញ្ហាដែលអ្នកបានសួរត្រូវបានចែងក្នុងប្រការ ១៤ នៃសារាចរណែនាំលេខ ២៣/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ស្តីពីការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជាជនជាតិភាគតិចមុនពេលចូលរៀនថ្នាក់ទី១ ដូចខាងក្រោម៖
១. រៀបរៀងមេរៀនដោយផ្អែកលើសកម្មភាពជាមូលដ្ឋានរួមមាន៖ទី១៖ ការចាប់ផ្ដើម និងតភ្ជាប់; ទី២៖ ការស្វែងយល់ និងការហ្វឹកហាត់; ទី៣៖ ការអនុវត្ត និងការសាកល្បងជាក់ស្តែង។
២. ធ្វើពិពិធកម្មសកម្មភាពបង្រៀន និងរៀន (ការបង្រៀនពាក្យ និងប្រយោគ; សកម្មភាពដើរតួ និងចូលរួមក្នុងល្បែងសិក្សា សកម្មភាពច្រៀង និងរាំ ស្មូតកំណាព្យ និងគូរគំនូរ សកម្មភាពនិទានរឿង...) តាមរយៈការរៀបចំផ្សេងៗគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន។
៣. មានភាពបត់បែនក្នុងការរៀបចំសកម្មភាពសម្រាប់កុមារ និងក្នុងការប្រើប្រាស់សម្ភារៈបង្រៀន ដែលសមស្របនឹងលក្ខខណ្ឌ និងចិត្តរបស់កុមារ។ បន្ទាប់ពីម៉ោងបង្រៀននីមួយៗ កុមារត្រូវសម្រាករក្នុងរយៈពេល ៥ ទៅ ១០ នាទី។ មេរៀនអតិបរមា មានរយៈពេល ១២០ នាទី។
* មិត្តអ្នកអាន Tran Van Duc នៅទីរួមស្រុក Xuan Hoa ស្រុក Ha Quang ខេត្ត Cao Bang បានសួរថា៖ តើជំនួយផ្លូវច្បាប់សម្រាប់ជនជាតិភាគតិចត្រូវបំពេញតម្រូវការអ្វីខ្លះ?
ចំលើយ៖ បញ្ហាដែលអ្នកបានសួរត្រូវចែងក្នុងប្រការ ៣ នៃសារាចរណែនាំរួមលេខ 01/2012/TTLT-BTP-UBDT ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១២ របស់ក្រសួងយុត្តិធម៌ និងគណៈកម្មាធិការជនជាតិ អំពីការអនុវត្តជំនួយផ្លូវច្បាប់សម្រាប់ជនជាតិភាគតិច ដូចខាងក្រោម៖
១. ធានាថាជនជាតិភាគតិចទទួលបានជំនួយជាភាសាជនជាតិរបស់ខ្លួនដោយស្របច្បាប់ ក្នុងករណីដែលមុខសញ្ញាមានការស្នើសុំ ឬមិនអាចនិយាយភាសាវៀតណាមបាន
២. បង្កើតភាពងាយសម្រួលក្នុងនីតិវិធីរដ្ឋបាល និងវិធីសាស្រ្តផ្តល់ជំនួយផ្លូវច្បាប់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិភាគតិចក្នុងការទទួលជំនួយផ្លូវច្បាប់
៣. បង្កើតលក្ខខណ្ឌអំណោយផល និងជួបអ្នកស្នើសុំដើម្បីជួយផ្នែកច្បាប់ស្របតាមច្បាប់ស្ដីពីជំនួយផ្លូវច្បាប់៕
បកប្រែដោយ Thanh Cong