សំណួរនិងចម្លើយផ្នែកច្បាប់
បទប្បញ្ញត្តិស្តីពីសិទ្ធិផ្តល់វិញ្ញាបនបត្រសម្រាប់កម្មវិធីបង្រៀនភាសាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច?
* មិត្តអ្នកអាន Vu Van Long នៅឃុំ Tra Bui ស្រុក Bac Tra My ខេត្ត Quang Nam បានសួរថា៖ តើបទប្បញ្ញត្តិស្តីពីសិទ្ធិផ្តល់វិញ្ញាបនបត្រសម្រាប់កម្មវិធីបង្រៀនភាសាជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្ដេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ២ មាត្រា ៨ នៃបទប្បញ្ញត្តិស្តីពីការរៀបចំការបង្រៀន ត្រួតពិនិត្យនិងផ្ដល់វិញ្ញាបនបត្រភាសាជនជាតិភាគតិចដែលចេញរួមជាមួយនឹងសារាចរលេខ ៣៦/២០១២/TT-BGDDT ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១២ របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមដូចខាងក្រោមៈ
ក) សាលាអនុមហាវិទ្យាល័យគរុកោសល្យ សាកលវិទ្យាល័យគរុកោសល្យ និងសាកលវិទ្យាល័យដែលមានផ្នែកគរុកោសល្យ៖ ផ្ដល់វិញ្ញាបនបត្របណ្តុះបណ្តាល និងបំប៉នគ្រូបង្រៀនភាសាជនជាតិភាគតិចសម្រាប់គ្រូបង្រៀនភាសាជនជាតិភាគតិច។
ខ) មន្ទីរអប់រំ និងបណ្តុះបណ្តាល៖ ផ្ដល់វិញ្ញាបនបត្រភាសាជនជាតិភាគតិចដល់កម្មាភិបាល និងបុគ្គលិករៀនភាសាជនជាតិភាគតិច។
|
|
រូបថតឧទាហរណ៍៖ xaydungchinhsach.chinhphu.vn |
* មិត្តអ្នកអាន Pham Van Hung នៅទីរួមស្រុក Vo Xu ស្រុក Duc Linh ខេត្ត Binh Thuan បានសួរថា៖ តើការរៀបចំវគ្គបំប៉នចំណេះដឹងជនជាតិត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងប្រការ ១៨ មាត្រា ១ នៃសារាចរណែនាំលេខ ០២/២០២៣/TT-UBDT ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ វិសោធនកម្មមាត្រាមួយចំនួននៃសារាចរណែនាំលេខ ០២/២០២២/TT-UBDT ចុះថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មការជនជាតិ ណែនាំការអនុវត្តគម្រោងមួយចំនួន ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដូចខាងក្រោម៖
១. វិទ្យាស្ថានជនជាតិធ្វើជាអធិបតីក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពដល់ក្រុមគ្រូបង្រៀន និងអ្នករាយការណ៍ចូលរួមលើកកម្ពស់ចំណេះដឹងជនជាតិ និងរៀបចំវគ្គបំបន់ចំណេះដឹងជនជាតិដល់កម្មាភិបាល និងបុគ្គលិកនៅពេលបំពេញភារកិច្ច។
២-ក្រសួងការពារប្រទេស និងក្រសួងនគរបាលធ្វើជាអធិបតីក្នុងការរៀបចំវគ្គបំប៉នចំណេះដឹងជនជាតិដល់កម្មាភិបាល និងយុទ្ធជន។
៣- គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តធ្វើជាអធិបតីក្នុងការរៀបចំវគ្គបំប៉នចំណេះដឹងជនជាតិដល់កម្មាភិបាល និងបុគ្គលិកក្រោមការគ្រប់គ្រងរបស់ស្ថាប័ន៕
បកប្រែដោយ Thanh Cong