នៅក្នុងជំនួបនេះ លោក To Lam បានស្វាគមន៍ចំពោះលោក Chang Ho-jin ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចដែលបានធ្វើឡើងភ្លាមៗបន្ទាប់ពីការសន្ទនាតាមប្រព័ន្ធវីដេអូកម្រិតខ្ពស់រវាង លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម និងលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក To Lam អបអរសាទរចំពោះលោក Chang Ho-jin ដែលត្រូវបានតែងតាំងជាទីប្រឹក្សាពិសេសដំបូងគេផ្នែកការទូត និងសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ លោក To Lam បានថ្លែងអំណរគុណចំពោះប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលបានផ្ញើទូរលេខចូលរួមរំលែកទុក្ខ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងបានចែករំលែក និងគាំទ្រវៀតណាមក្នុងការយកឈ្នះលើផលវិបាកនៃព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ។

ទីប្រឹក្សាពិសេសលោក Chang Ho-jin បានពាំនាំការអញ្ជើញរបស់ប្រធានាធិបតី Yoon Suk Yeol ដែលអញ្ជើញលោក To Lam ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗនេះ។ លោក Chang Ho-jin បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដោយអះអាងថា កូរ៉េខាងត្បុងបានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដដោយសេរីភាព សន្តិភាព វិបុលភាព និងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង អាស៊ាន។ ព្រមទាំងសម្តែងការជឿជាក់ និងជូនពរប្រជាជនវៀតណាមក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងចក្ខុវិស័យដែលបានកំណត់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Chang Ho-jin ទីប្រឹក្សាពិសេសផ្នែកការទូត និងសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol

លោក Chang Ho-jin បានឯកភាពខ្ពស់ចំពោះមតិរបស់លោក To Lam ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ និងសង្កត់ធ្ងន់លើសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូងអំពីបំណងចង់ក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត និងសំខាន់របស់វៀតណាមក្នុងដំណើរការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ-ការទូត កូរ៉ខាងត្បូងឲ្យតម្លៃ និងមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងវិស័យបច្ចេកវិទ្យាខ្ពស់ និងការច្នៃប្រឌិត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងការសម្របសម្រួលលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

លោក To Lam បានស្វាគមន៍ចំពោះសារសំខាន់របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងយោបល់របស់ទីប្រឹក្សា Chang Ho-jin ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរសម្របសម្រួលពិភាក្សា និងរៀបចំឱ្យមានដំណើរទស្សនកិច្ចនៅពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ។ លោក To Lam បានអះអាងថា វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូសំខាន់ និងជាអាទិភាពបំផុតក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោក To Lam ក៏បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង។

ដោយសង្កត់ធ្ងន់លើគោលនយោបាយជាប់លាប់របស់វៀតណាមលើបញ្ហាសំខាន់ៗ  លោក To Lam បានអះអាងថា វៀតណាមជានិច្ចកាលចាប់អារម្មណ៍ និងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ លោក Chang Ho-jin បានលើកឡើងពីទស្សនៈ និងគោលជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើបំណងប្រាថ្នាចង់លើកកម្ពស់សន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រខាងកើតឆ្នាំ ១៩៨២៕

បកប្រែដោយ Duy Hoan