គោលនយោបាយ និងការអភិវឌ្ឍ
ផ្សព្វផ្សាយច្បាប់ចូលទៅក្នុងជីវភាពរស់នៅរបស់ប្រជាជន
កប.អនឡាញ - ស្រុក Thong Nhat (ខេត្ដ Dong Nai) បច្ចុប្បន្នមានជនជាតិភាគតិចចំនួន ២៤ ដោយមានប្រជាជនជាង ៨,២០០ នាក់រស់តាមឃុំ និងទីរួមស្រុក ដែលក្នុងនោះប្រមូលផ្តុំច្រើនជាងគេក្នុងឃុំ Lo ២៥ ឃុំ Xuan Thien ឃុំ Hung Loc និងឃុំ Bau Ham ២...
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជនជាតិភាគតិចនៅស្រុក Thong Nhat តែងតែសាមគ្គី គោរពគោលនយោបាយ និងគោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋ។ លទ្ធផលនោះបានមកពីការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋរបស់អាជ្ញាធរមូលដ្ឋាន ស្ថាប័ននានា។
នៅឃុំ Xuan Thien ដែលមានគ្រួសារជនជាតិភាគតិច Cho Ro ជិត ៤៥០ គ្រួសារ ដើម្បីឲ្យការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាពពិតប្រាកដ ក្រុមអ្នកផ្សព្វផ្សាយពីការិយាល័យយុត្តិធម៌ស្រុក និងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានបានជ្រើសរើសវិធីសាស្រ្តផ្សព្វផ្សាយដែលងាយយល់ និងងាយទទួលយក។
លោក Dieu Toa ជាជនជាតិភាគតិច Cho Ro នៅឃុំ Xuan Thien បាននិយាយថា "អាជ្ញាធរមូលដ្ឋានពីថ្នាក់ស្រុក និងឃុំបានរៀបចំការផ្សព្វផ្សាយច្បាប់ជាទៀងទាត់ដើម្បីជួយប្រជាជនឱ្យយល់ដឹងអំពីស្ថានភាពមូលដ្ឋាន ក៏ដូចជាបទប្បញ្ញត្តិនៃច្បាប់ ស្តីពីវប្បធម៌ចរាចរណ៍ ផែនការគ្រួសារ ការទប់ស្កាត់ឧក្រិដ្ឋកម្ម... តាមរយៈការស្តាប់ការផ្សព្វផ្សាយអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ បានជួយបងប្អូនជនជាតិភាគតិចយល់ដឹងពីបទបញ្ញត្តិ ដើម្បីគោរពធ្វើតាម។
|
|
ស្ត្រីនិងកុមារជនជាតិភាគតិចនៅខេត្ត Dong Nai ស្វែងយល់អំពីច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន (រូបថត៖ dangcongsan.vn) |
បច្ចុប្បន្ន ឃុំ Xuan Thien មានជនជាតិភាគតិចជិត ៥០០ គ្រួសារ ក្នុងនោះមានគ្រួសារជនជាតិ Cho Ro ជិត ៤០០ គ្រួសារ។ កាលពីជាង ១០ ឆ្នាំមុន គ្រួសារក្រីក្រជាជនជាតិភាគតិច Cho Ro មានជាង ១២០ គ្រួសារ ស្មើនឹងជាង៥០% នៃចំនួនគ្រួសារ Cho Ro នៅពេលនោះ ប៉ុន្តែឥឡូវនេះនៅសល់តែ១០ គ្រួសារក្រីក្រ។ លទ្ធផលនេះ បានមកពីការខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ប៉ុន្តែសំខាន់និងតួនាទីដែលនាំមកលទ្ធផលនេះគឺដោយសារការអនុវត្ដគោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនជាតិភាគតិច ។
ទន្ទឹមនឹងនោះ ការបងប្អូនជនរួមជាតិគោរពច្បាប់ បានបង្កើតឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ។ លោក Tran Duy Hau អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Xuan Thien ឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្សព្វផ្សាយគោលនយោបាយ និងច្បាប់របស់រដ្ឋដល់ជនជាតិភាគតិចតែងតែត្រូវបានគណៈកម្មាធិការបក្ស និងអាជ្ញាធរយកចិត្តទុកដាក់។ តាមរយៈការផ្សព្វផ្សាយបានជួយការយល់ដឹង និងការគោរពច្បាប់របស់ប្រជាពលរដ្ឋកាន់តែកើនឡើង»។
ទោះបីជាការផ្សព្វផ្សាយផ្សាយច្បាប់ដល់ជនជាតិភាគតិចតែងតែទទួលបានការយកចិត្ដទុកដាក់ពីអាជ្ញាធរស្រុក Thong Nhat ក៏ដោយ ប៉ុន្តែការពិតដំណើរការអនុវត្តនៅតែប្រឈមនឹងការលំបាក ដូចជាកម្រិតចំណេះដឹងរបស់ប្រជាពលរដ្ឋទាប ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជួបការលំបាក។ .. ប្រការនេះប៉ះពាល់ដល់ការស្រូបយកចំណេះដឹងផ្នែកច្បាប់។ ដូច្នេះ ស្រុក Thong Nhat បានអនុវត្ដវិធីជាច្រើនដូចជា៖
អនុវត្តការផ្សព្វផ្សាយផ្ទាល់នៅផ្ទះវប្បធម៌ ឬ ផ្សព្វផ្សាយតាមគ្រួសារ។ ជ្រើសរើសខ្លឹមសារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ យោងតាមលោកស្រី Nguyen Pham Phi Van ប្រធានការិយាល័យយុត្តិធម៌ស្រុក Thong Nhat នាពេលកន្លងមក ផ្នែកយុត្ដិធម៌ស្រុកបានអនុវត្តដំណោះស្រាយជាច្រើន ដោយផ្តោតលើការលើកកម្ពស់សមត្ថភាព ជំនាញផ្សព្វផ្សាយនិងចំណេះដឹងអំពីច្បាប់ដល់ក្រុមអ្នកផ្សព្វផ្សាយ និងអ្នកមានប្រជាប្រិយភាពដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់បំផុតក្នុងការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ។
នៅពេលផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ អ្នកផ្សព្វផ្សាយនឹងផ្លាស់ប្ដូរយោបល់ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយនិយាយអ្វីដែលងាយយល់បំផុតដល់ប្រជាពលរដ្ឋ ការដែលប្រជាពលរដ្ឋមានចំណេះដឹង និងគោរពបទប្បញ្ញត្ដិនៃច្បាប់បានល្អ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់៕
បកប្រែដោយ Pham Diep