បទប្បញ្ញត្តិនិងគោលការណ៍ស្ដីពីការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុនចូលរៀនថ្នាក់ទី១
កប.អនឡាញ - មិត្តអ្នកអាន Pham Van Long នៅទីក្រុង Xuan Hoa ស្រុក Ha Quang ខេត្ត Cao Bang វៀតណាម សួរថា៖ បទប្បញ្ញត្តិនិងគោលការណ៍នៃការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច មុនពេលចូលរៀនថ្នាក់ទី ១ ត្រូវបានកំណត់យ៉ាងដូចម្ដេច?
ចំលើយ៖ បញ្ហាដែលអ្នកបានសួរគឺត្រូវកំណត់ក្នុងប្រការ ៤ នៃសារាចរណែនាំលេខ ២៣/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល អំពីការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច មុនពេលចូលរៀនថ្នាក់ទី១ ដូចខាងក្រោម៖
១. តម្រង់ទិសអភិវឌ្ឍន៍គុណសម្បត្តិ និងសមត្ថភាព ដោយផ្តោតលើការបង្កើត និងអភិវឌ្ឍសមត្ថភាពភាសាវៀតណាម។
២. អនុវត្តវិធីសាស្រ្តបង្រៀនដែលប្រកាន់យកកុមារជាស្នូល និងវិធីសាស្រ្តបង្រៀនភាសាទីពីរ ដើម្បីបង្រៀនភាសាវៀតណាមដល់កុមារ។
៣. រៀបចំការរៀនភាសាវៀតណាមតាមរយៈសកម្មភាពលេងកម្សាន្ត ការសាកល្បងជាក់ស្តែង ស្របទៅនឹងវ័យកុមារផ្លាស់ប្តូរពីមត្តេយ្យសិក្សាទៅបឋមសិក្សា។
៤. រួមបញ្ចូលការបង្រៀន និងរៀនភាសាវៀតណាមជាមួយនឹងការបង្រៀនវិធីសាស្រ្តសិក្សាដំបូង រួមបញ្ចូលការបង្រៀន និងរៀនភាសាវៀតណាមជាមួយនឹងការបង្រៀន និងរៀនវប្បធម៌ជនជាតិ។
៥. ធានាការទទួលមរតក និងតភ្ជាប់៖ ខ្លឹមសារនៃការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិចមុនចូលរៀនថ្នាក់ទី១ ទទួលមរតកនូវខ្លឹមសារនៃកម្មវិធីអប់រំមត្តេយ្យសិក្សា និងភ្ជាប់ជាមួយខ្លឹមសារនៃកម្មវិធីអប់រំបឋមសិក្សាតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។
* មិត្តអ្នកអាន Tran Van Binh នៅឃុំ Hoa Lac ស្រុក Huu Lung ខេត្ត Lang Son ភាគខាងជើងវៀតណាម បានសួរថា៖ តើការលើកកម្ពស់សមត្ថភាពសម្រាប់អ្នកផ្តល់ជំនួយផ្នែកច្បាប់ដល់ជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?
ចំលើយ៖ បញ្ហាដែលអ្នកបានសួរត្រូវបានកំណត់ក្នុងប្រការ ៨ នៃសារាចរណែនាំលេខ ០១/២០១២/TTLT-BTP-UBDT ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២ របស់ក្រសួងយុត្តិធម៌ និងគណៈកម្មាធិការជនជាតិ ដែលណែនាំអំពីការផ្ដល់ជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិច៖
ស្ថាប័នគ្រប់គ្រងរដ្ឋលើជំនួយផ្នែកច្បាប់ និងអង្គការដែលផ្តល់ជំនួយផ្នែកច្បាប់ មានទំនួលខុសត្រូវក្នុងការអនុវត្តសកម្មភាពដូចខាងក្រោម ដើម្បីលើកកម្ពស់សមត្ថភាពរបស់អ្នកផ្តល់ជំនួយផ្នែកច្បាប់៖
១. ពិនិត្យ និងស្រាវជ្រាវតម្រូវការបណ្ដុះបណ្ដាល បំប៉នជំនាញរបស់អ្នកផ្តល់ជំនួយផ្នែកច្បាប់នៅក្នុងតំបន់ជនជាតិភាគតិច បង្កើតខ្លឹមសារ ទម្រង់ និងវិធីសាស្រ្តបណ្ដុះបណ្ដាល បំប៉នឲ្យសមស្របទៅនឹងលក្ខណៈនៃតំបន់ជនជាតិភាគតិច។
២. បើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញផ្ដល់ជំនួយផ្នែកច្បាប់ ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកច្បាប់ និងជំនាញជំនួយផ្នែកច្បាប់ សម្រាប់អ្នកផ្តល់ជំនួយផ្នែកច្បាប់ និងសមាជិកគណៈប្រធានក្លឹបផ្ដល់ជំនួយផ្នែកច្បាប់នៅតាមឃុំ សង្កាត់ និងទីរួមស្រុក នៅតំបន់មានស្ថានភាពលំបាក ឃុំ និង ភូមិដែលមានលក្ខខណ្ឌសេដ្ឋកិច្ចសង្គមដែលមានស្ថានភាពលំបាកជាពិសេស។
៤. បង្រៀនភាសាជនជាតិភាគតិច ឲ្យអ្នកផ្តល់ជំនួយផ្នែកច្បាប់នៅតាមឃុំ សង្កាត់ ទីរួមស្រុកនៅតំបន់មានស្ថានភាពលំបាក ឃុំ និងភូមិដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមមានស្ថានភាពលំបាកពិសេស៕
បកប្រែដោយ Thanh Cong