នាពេលថ្មីៗនេះ មកដល់ឧទ្យានជាតិ Nui Chua (ស្រុក Ninh Hai ខេត្ត Ninh Thuan) យើងមានឱកាសជួបជាមួយយុវជន Cao Van Thua ជនជាតិ Raglai ខណៈពេលដែលគាត់ណែនាំអ្នកទេសចរទៅទស្សនារូងភ្នំ Rai។ នៅឧទ្យានជាតិ Nui Chua មានយុវជនជនជាតិ Raglai ជាច្រើនដែលកំពុងធ្វើការ ដូចជាបង Thua។ ការងារចម្បងរបស់ពួកគេគឺណែនាំភ្ញៀវទេសចរទៅទស្សនាព្រៃ និងជួយសង្គ្រោះសត្វព្រៃ។ ទោះបីជាមិនច្រើនក៏ដោយ ក៏ប្រាក់ខែរបស់ពួកគេនៅតែជួយពួកគេមានប្រាក់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ។

បង Thua បានឲ្យដឹងថា កាលពីមុនជីវភាពរស់នៅរបស់ជីដូនជីតា និងឪពុកម្ដាយរបស់យើងជួបការលំបាកខ្លាំងណាស់។ ជីវភាពរស់នៅពឹងផ្អែកលើព្រៃឈើទាំងស្រុង។ ឥឡូវនេះ ជនរួមជាតិ Raglai នៅតែពឹងផ្អែកលើព្រៃឈើដើម្បីរស់នៅ ប៉ុន្តែតាមវិធីសាស្រ្តផ្សេង។ ជនរួមជាតិ Raglai លែងកាប់ដើមឈើ ឬដុតដើមឈើព្រៃ ហើយចិញ្ចឹមពពែក្នុងព្រៃ រុករកផ្លែឈើ ទឹកឃ្មុំព្រៃ ដាំដើមឈើព្រៃ... ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

leftcenterrightdel
តំណាងអង្គការសង្គម និងកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Vinh Hai ជូនអំណោយដល់ជនរួមជាតិ Raglai ក្នុងកម្មវិធី “រួមដំណើរជាមួយស្ត្រីនៅតំបន់សមុទ្រ”

លោក Cao Van Den លេខាគណៈកម្មាធិការបក្ស មេភូមិ Cau Gay បានបញ្ជាក់ថា ឥឡូវនេះ ជនរួមជាតិ Raglai ត្រូវបានណែនាំឲ្យដាំដើមឈើ និងចិញ្ចឹមសត្វ ដូច្នេះជីវភាពរស់នៅបានប្រសើរជាងពេលមុន។ បច្ចុប្បន្ន ភូមិ Cau Gay មាន ៩៦ គ្រួសារ ដោយមានប្រជាជនជាង ៣៥០ នាក់។ ប្រជាពលរដ្ឋក្នុងភូមិកំពុងដាំស្រូវសើមនៅក្នុងផ្ទៃដី ៤៦ ហិកតា និងដាំស្វាយចន្ទីនៅក្នុងផ្ទៃដីជាង ១៥ ហិកតា ហើយចិញ្ចឹមគោ និងពពែ... ជនរួមជាតិយល់ដឹងត្រឹមត្រូវពីការការពារបរិស្ថាន។ ជាពិសេស គ្រួសារជាច្រើនបានចុះឈ្មោះចូលរួមក្រុមការពារព្រៃឈើ ដើរត្រួតពិនិត្យ និងការពារព្រៃឈើជាប្រចាំ។

នៅពេលដែលសេដ្ឋកិច្ចមានការអភិវឌ្ឍ អ្វីៗនៅក្នុងភូមិ Cau Gay ក៏ផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរដ៏ធំបំផុតនៅទីនេះគឺកម្រិតបញ្ញាកាន់តែមានភាពប្រសើរឡើង ហើយទំនៀមទម្លាប់ហួសសម័យត្រូវបានលុបចោលបន្តិចម្តងៗ។ កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Vinh Hai (កងទ័ពការពារព្រំដែនខេត្ត Ninh Thuan) បានណែនាំប្រជាជនក្នុងការអភិវឌ្ឍផលិតកម្ម និងផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ និងច្បាប់របស់រដ្ឋ។ល។ ពីការជួយគាំទ្រ និងការណែនាំអំពីចំណេះដឹង និងបច្ចេកទេសចិញ្ចឹម ហ្វូងពពែនិងគោត្រូវបានថែទាំត្រឹមត្រូវ នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ ការចិញ្ចឹមឃ្មុំផ្តល់ទិន្នផលខ្ពស់ ទិន្នផលនៃដើមស្វាយចន្ទី និងដើមឈើហូបផ្លែក៏កើនឡើង... តាមរយៈនោះ ជីវភាពរស់នៅរបស់ជនរួមជាតិ Raglai បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Dao Quoc Thang អនុលេខាគណៈកម្មាធិការបក្សឃុំ Vinh Hai បានឲ្យដឹងថា បច្ចុប្បន្ន ភូមិ Cau Gay និងភូមិ Da Hang មានប្រជាជនជាង ៧០០ នាក់រស់នៅ ក្នុងនោះ ១០០% ជាជនជាតិ Raglai។ នៅប៉ុន្មានឆ្នាំកន្លងមក ដោយអនុវត្តកម្មវិធី និងគោលនយោបាយជនជាតិ ស្ថាប័នគ្រប់កម្រិត និងគ្រប់ផ្នែក តែងតែយកចិត្តទុកដាក់លដល់ការវិនិយោគលើការកសាង និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្ទះ​ស្នាក់សហគមន៍ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខភាព... ដើម្បីបម្រើដល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ មូលដ្ឋានបានសហការជាមួយធនាគារគោលនយោបាយសង្គម ដើម្បីជួយដល់គ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ ទទួលបានកញ្ចប់កម្ចីអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជន រហូតមកដល់ពេលនេះ ជីវភាពរស់នៅរបស់ជនរួមជាតិ Raglai នៅភូមិ Da Hang និងភូមិ Cau Gay បានប្រសើរឡើងគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ន ភូមិទាំងពីរមានគ្រួសារក្រីក្រត្រឹមតែ ៣៥ គ្រួសារ និងគ្រួសារជិតបន្ទាត់ក្រីក្រ ២២ គ្រួសារតែប៉ុណ្ណោះ។ ជីវភាពរស់នៅរបស់ជនរួមជាតិ Raglai នៅទីនេះកាន់តែប្រសើរឡើង៕

បកប្រែដោយ Thuy Anh