ការតភ្ជាប់ធុរកិច្ចខេត្ត Khanh Hoa ជាមួយធុរកិច្ចចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅទីក្រុង Nha Trang គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានសហការជាមួយស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញ រៀបចំព្រឹត្តិការណ៍តភ្ជាប់ធុរកិច្ចខេត្ត Khanh Hoa និងធុរកិច្ចចិនឆ្នាំ ២០២៤។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ-ពាណិជ្ជកម្មរវាងវៀតណាមនិងចិន ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន។ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំទីប្រាំរបស់ចិននៅទូទាំងពិភពលោក។
|
|
ប្រតិភូចូលរួមព្រឹត្តិការណ៍តភ្ជាប់ធុរកិច្ចខេត្ត Khanh Hoa - ចិនឆ្នាំ២០២៤ |
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍តភ្ជាប់ធុរកិច្ចខេត្ត Khanh Hoa និងធុរកិច្ចចិន ដើម្បីផ្លាស់ប្តូរព័ត៌មាន និងស្វែងរកឱកាសសហប្រតិបត្តិការ និងវិនិយោគគឺជាការចាំបាច់ណាស់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ព្រមទាំងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។
លោក Le Huu Hoang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងលោក Wei Hua Xiang អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ សង្កត់ធ្ងន់ថា ខេត្ត Khanh Hoa ជាមូលដ្ឋានដែលមានបរិយាកាសអាជីវកម្មដ៏ល្អ រួមជាមួយនឹងសក្ដានុពលនៃការអភិវឌ្ឍវិស័យទេសចរណ៍ សេដ្ឋកិច្ចសមុទ្រ និងបច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស និងការថែទាំសុខភាព ដែលទាក់ទាញធុរកិច្ច និងបុគ្គលចិនកាន់តែច្រើនឲ្យមកបណ្តាក់ទុន។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះផងដែរ ធុរកិច្ចចិនបានទៅទស្សនាគោលដៅទេសចរណ៍ និងធុរកិច្ចកែច្នៃផលិតផលជលមួយចំនួននៅខេត្ត Khanh Hoa៕
បកប្រែដោយ Thuy Anh