ក្នុងវេទិកា “កិច្ចសហប្រតិបត្តិការវៀតណាម - EU៖ កិច្ចខិតខំប្រឹងប្រែងសម្របខ្លួនសម្រាប់អនាគតប្រកបដោយចីរភាព” ប្រធានបទនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងនិរន្តរភាពត្រូវបានពិភាក្សា និងចែករំលែកដោយឯកអគ្គរដ្ឋទូត អ្នកជំនាញ និងធុរកិច្ចវៀតណាមនិងអឺរ៉ុប។

កម្មវិធីឆ្នាំនេះផ្ដោតលើនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី ការខិតខំឆ្លើយតបទៅនឹងបញ្ហាប្រឈមពីរបាំងមិនមែនពន្ធគយ និងការការពារពាណិជ្ជកម្ម ណែនាំឲ្យធុរកិច្ចអំពីការសម្របខ្លួនទៅនឹងគោលនយោបាយថ្មី ព្រមទាំង តម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាស្របតាមនិន្នាការបច្ចុប្បន្ន ដូចជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចរាងជារង្វង់ ការធ្វើបរិវត្តកម្មថាមពល...។

leftcenterrightdel
កិច្ចពិភាក្សានៅវេទិកាសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុប (រូបថត៖ baoquocte.vn)

ក្នុងសុន្ទរកថានៅព្រឹត្តិការណ៍នេះ លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម បានទទួលស្គាល់តួនាទីនៃការអនុវត្តកិច្ចព្រមព្រៀង EVFTA និងវាយតំលៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការធ្វើបរិវត្តកម្មថាមពល ជាពិសេសគឺការអនុវត្ត JETP ដើម្បីជួយគាំទ្រវៀតណាមក្នុងការអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។ នេះគឺជាវិស័យដែលមានប្រៀបខ្លាំង និងសំខាន់ៗក្នុងគោលនយោបាយរបស់ EU ហើយក៏ស្របនឹងទិសដៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់វៀតណាមផងដែរ។

នៅក្នុងវេទិកានេះ តាមទស្សនៈរបស់ធុរកិច្ចអឺរ៉ុប លោក Nguyen Xuan Thang - អនុប្រធាន EuroCham បានវាយតំលៃខ្ពស់ចំពោះគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យផ្លាស់ប្តូរបៃតងជាមួយនឹងសក្តានុពលដ៏សម្បូរបែប។EuroCham ក៏បានទទួលស្គាល់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការជម្រុញសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាចក្ខុវិស័យរួមដែលជួយលើកកំពស់ភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់វៀតណាម ហើយគេរំពឹងថាជាមួយនឹងការតម្រង់ទិសនេះ ភាគីទាំងពីរនឹងសម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានបន្ថែមទៀតក្នុងសកម្មភាពសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh