ឱកាសជំរុញពាណិជ្ជកម្មលក់រាយនៃផ្នែកអាកាសចរណ៍វៀតណាម
កប.អនឡាញ - នាថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ បានបើកវេទិកាពាណិជ្ជកម្មលក់រាយនៅក្នុងអាកាសយានដ្ឋានឈានមុខគេលើពិភពលោក (The Trinity Forum 2024) ដែលរៀបចំដោយអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម (ACV) និងសាជីវកម្ម Imex Pan Pacific Group (IPPG)។
ក្រោមប្រធានបទ "ជម្រុញការផ្លាស់ប្ដូរថ្មី ដើម្បីស្របតាមបរិបទដែលអ្នកប្រើប្រាស់កាន់តែមានការផ្លាស់ប្តូរ" វេទិកា Trinity Forum 2024 បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងគោលបំណងទាញយកសក្តានុពលពាណិជ្ជកម្មនៅក្នុងអាកាសយានដ្ឋាន ជួយអ្នកដំណើរមានបទពិសោធន៍ល្អជាង បង្កើតតម្លៃបន្ថែមប្រកបដោយនិរន្តរភាពសម្រាប់ផ្នែកអាកាសចរណ៍ និងទេសចរណ៍។
|
|
ទិដ្ឋភាពនៃវេទិកា (រូបថត៖ vnanet.vn) |
ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវ វាគ្មិន អ្នកជំនាញឈានមុខ អ្នកដឹកនាំអាកាសយានដ្ឋានអន្តរជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាង ៤០០ នាក់នៃសាជីវកម្មអន្តរជាតិជាង ៨០ មកពីប្រទេសជុំវិញពិភពលោកចំនួន៣០...។ ព្រឹត្តិការណ៍នេះពិភាក្សា និងផ្តល់យោបល់អំពីបញ្ហានៃការផ្លាស់ប្តូរឥរិយាបទអ្នកប្រើប្រាស់ សារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និន្នាការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងទសវត្សរ៍ខាងមុខ... ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់តួនាទីនៃផ្នែកអាកាសចរណ៍ និងផ្នែកទេសចរណ៍លក់រាយរបស់វៀតណាមនៅឆាកអន្តរជាតិ។
ទន្ទឹមនឹងនោះ វេទិកា Trinity Forum 2024 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបើកឱកាសជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅប្រព័ន្ធអាកាសយានដ្ឋានក្នុងប្រទេសវៀតណាម ជាពិសេសគម្រោងសំខាន់ៗនៃប្រទេសជាតិ៕
បកប្រែដោយ Thuy Anh