អភិវឌ្ឍ logistics ដើម្បីតភ្ជាប់ជាមួយពិភពលោក
កប.អនឡាញ - នាព្រឹកថ្ងៃទី២ ខែធ្នូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមសម័យប្រជុំពេញអង្គនៃវេទិកា logistics វៀតណាមឆ្នាំ ២០២៤ ក្រោមប្រធានបទ “មណ្ឌលពាណិជ្ជកម្មសេរី ដំណោះស្រាយជំរុញ logistics” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau។
ថ្លែងក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ដើម្បីរួមចំណែកដល់កំណើន GDP របស់ប្រទេសជាតិនៅឆ្នាំក្រោយ ការចំណាយលើ logistics ត្រូវតែកាត់បន្ថយពី ១៨% ទៅ ១៥% នៅឆ្នាំ២០២៥ បង្កើនទំហំ logistics ក្នុង GDP ពី ១០% ទៅ ១៥% បង្កើនទំហំ logistics របស់វៀតណាមសម្រេចបាន ២០%; បង្កើនទំហំ logistics របស់វៀតណាមក្នុងទំហំ logistics ពិភពលោកពី ០.៤% ឡើង ០.៥% ដោយខិតខំសម្រេចបាន ០.៦% អត្រាកំណើននៃផ្នែក logistics ពី ១៤-១៥% ឡើង ២០%។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងក្នុងវេទិកា logistics វៀតណាមឆ្នាំ ២០២៤ (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងធុរកិច្ចលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងសារៈសំខាន់នៃ logistics ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសក្នុងបរិយាកាសដែលវៀតណាមជាមជ្ឈមណ្ឌលនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទាញយកសក្តានុពល ឱកាស និងគុណសម្បត្តិប្រកួតប្រជែងនៃប្រទេសជាតិ។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ logistics ទំនើប កាត់បន្ថយដើមទុន បង្កើនការប្រកួតប្រជែងនៃប្រទេសជាតិ ក្នុងនោះ អភិវឌ្ឍអាកាសចរណ៍ នាវាចរណ៍ និងផ្លូវរថភ្លើងល្បឿនលឿន។ កសាងការគ្រប់គ្រងឆ្លាតវៃ និងធនធានមនុស្សដែលមានគុណភាពខ្ពស់ ជម្រុញការទូតផ្នែក logistics ព្រមទាំងជំរុញ និងធ្វើទំនើបកម្ម logistics ក្នុងស្រុក...
* នារសៀលថ្ងៃទី២ ខែធ្នូ នៅខេត្ត Ba Ria-Vung Tau លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសម្របសម្រួលភាគខាងកើតនៃតំបន់ណាមបូ (ក្រុមប្រឹក្សាតំបន់) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៥ នៃក្រុមប្រឹក្សាតំបន់។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមប្រឹក្សាតំបន់នីមួយៗ និងសមាជិកនីមួយៗ ក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងតំបន់ ខិតខំសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតពីរខ្ទង់នៅឆ្នាំ២០២៥ និងនាពេលខាងមុខ។
លោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានបន្តជំរុញកម្លាំងចលករ កំណើនថ្មីដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់... ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ពង្រឹងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់។ល៕
បកប្រែដោយ Thuy Anh