នៅលើកញ្ចក់ទូរទស្សន៍ កម្មវិធីព្យាករណ៍អាកាសធាតុបានព្រមានជាបន្តបន្ទាប់ថា អាចកើតមានហានិភ័យរអិលបាក់ដីដោយសារជំនន់ទឹកភ្លៀង។ ភូមិតូចរបស់លោក Lu A Trang ស្ថិតនៅពាក់កណ្តាលភ្នំចុះមកជ្រលង ផ្ទះឈើនៅសងខាងភ្នំដូចដើមផ្សិតតូចៗ និងហ៊ុំព័ទ្ធដោយដើមឈើ។ ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំង ហើយទឹកក៏ហូរចូលពីខាងលើចុះ។ បើភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ  នឹងបណ្ដាលឲ្យជន់លិចគ្រួសារជាច្រើននៅត្រើយម្ខាងជ្រោះ។  អាស្រ័យហេតុនេះ  មេភូមិ Trang ពាក់មួក និងអាវភ្លៀងចេញទៅក្រៅ។ គាត់ដើរតាមខ្សែទឹកឡើងលើភ្នំខ្ពស់ៗ។ ជើងរបស់គាត់ធ្លាប់ដើរចូលព្រៃ ប៉ុន្តែនៅតែជួបការលំបាកដោយសារដើរកាត់ផ្លូវភក់ ហើយខ្យល់បក់បានបណ្ដាលឲ្យដើមឈើជាច្រើនត្រូវបាក់រលំបិទផ្លូវ ដែលបណ្ដាលឲ្យលោកមេភូមិ Trang មកដល់ផ្ទះប្រជាជនដែលស្ថិតនៅជ្រលងភ្នំជួបការលំបាកយ៉ាងខ្លាំង។

leftcenterrightdel
រូបថតឧទាហរណ៍៖ (vnanet.vn)

គាត់ស្រែកថា

- លោកស្រី  Soi  អើយនៅផ្ទះទេ?

- លោកមេភូមិមែនទេ? មេឃជិតភ្លៀងហើយ តើលោកទៅណាហ្នឹង?

- ខ្ញុំទៅមើលទឹកឡើងដល់ណា និងមើលដើមឈើក្នុងព្រៃ។ ព្រះជាម្ចាស់អើយ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដើមឈើបាក់រលំច្រើនណាស់។ ដើម្បីធានាសុវត្ថិភាព លោកស្រីត្រូវជៀសទៅកន្លែងសុវត្ថភាពទៅ។

- ជាច្រើនឆ្នាំហើយនៅទីនេះ ភ្នំនិងព្រៃឈើការពារអ្នកភូមិហើយ មិនត្រូវទៅណាទេ។

- គ្រាន់តែជៀសទៅកន្លែងសុវត្ថិភាព  បើស្នាក់នៅទីនោះភ្លៀងធ្លាក់ខ្លាំង ដី និងថ្មបាក់លើផ្ទះ ហើយរត់គេចមិនទាន់ទេ។

- ខ្ញុំចាស់ហើយ ខ្ញុំមិនខ្លាចស្លាប់ទេ។ អញ្ចឹងខ្ញុំមិនទៅណាទេ។ តែពេលនេះខ្ញុំ មិនដឹងទៅណាទេ។

ពេលឮលោកស្រី Soi និយាយបែបនេះ លោកមេភូមិ Trang ឆ្លើយថា៖ "អូ ខ្ញុំសុំទោស អ្នកគិតអញ្ចឹង មិនបានទេ"។ យើងត្រូវតែធានាសុវត្ថិភាព កូនចៅយើងទើបមិនព្រួយបារម្ភ។ អូ ក្មួយ Thao និង Luc  ទើបត្រឡប់មកពីព្រៃមែនទេ ក្មួយៗបានឃើញដើមឈើរលំទេ?

- បាត ដើមឈើដួលរលំច្រើនណាស់!

- អញ្ញឹងហើយ ក្មួយៗគួរតែប្រញាប់នាំម្តាយទៅផ្ទះវប្បធម៌ភ្លាមៗ។ ពូត្រូវជូនដំណឹងដល់គ្រួសារផ្សេងទៀត ប្រញាប់ឡើង!

ដោយស្ដាប់តាមសម្ដីលោកមេភូមិ ក្មួយ Thao និង Luc  ក៏ប្រញាប់យកឥវ៉ាន់ ហើយជម្លៀសម្ដាយ Soi ទៅដល់ផ្ទះវប្បធម៌។ នៅតាមផ្លូវលំ គ្រួសារជាច្រើនក្នុងភូមិក៏នាំគ្នាដើរជាមួយគ្នា។ មេឃចាប់ផ្ដើមធ្លាក់ភ្លៀងមក ខ្យល់បក់កាន់តែខ្លាំង ដើមឈើបាក់រលំ។

បន្ទាប់មក ភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់។ ស្រាប់តែមានសំឡេងយ៉ាងខ្លាំង។ នៅលើកំពូលភ្នំ ដី ថ្ម រអិលបាក់ ហើយទឹកជំនន់ចូលមកយ៉ាងខ្លាំងបានបណ្ដលឲ្យផ្ទះឈើខ្លះលិចក្រោមដី និងថ្ម។ ឈរក្នុងផ្ទះវប្បធម៌ មេភូមិស្រែកខ្លាំងៗថា៖

- អ្នកទាំងអស់គ្នាឃើញទេ ប្រសិនបើយើងយឺតបន្តិច យើងនឹងជួបគ្រោះថ្នាក់។ ប៉ុន្មានឆ្នាំមកនេះ ភូមិយើងមិនមានកើតឡើងរអិលបាក់ដីនិងទឹកជំនន់ទេ។ ដោយសារតែព្រៃឈើត្រូវគេកាប់បំផ្លាញ ដើមឈើរលំ ថ្ម និងដីបាក់ ហើយភ្លៀងធ្លាក់ខ្លាំងក៏បណ្ដាលឲ្យបាក់ដី។

ដោយឃើញការរអិលបាក់ដី ថ្មដោយផ្ទាល់ភ្នែកនេះ អ្នកភូមិបានប្រមូលផ្តុំគ្នា និងពិភាក្សាគ្នាបង្កើតក្រុមការងារមួយដើម្បីចុះល្បាតជាប្រចាំ ដើម្បីព្រមានពីការបាក់ដី។ ដោយបាន ឮ ការជជែកគ្នារបស់អ្នកភូមិ លោកមេភូមិ Trang និយាយថា៖ “បន្ទាប់ពីហេតុការនេះ ប្រជាពលរដ្ឋត្រូវដាំដើមឈើយ៉ាងច្រើនថែមទៀតដើម្បីថែរក្សាដី ការពារព្រៃឈើ និងទប់ទល់នឹងទឹកជំនន់!”។

បកប្រែដោយ Pham Diep