សហគ្រាសវៀតណាមចំនួន ១៧ បានទទួលពានរង្វាន់ "អនុវត្តគោលការណ៍ផ្តល់សិទ្ធិដល់ស្ត្រី” នៅ UN Women Weps Award ២០២៤
នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ប្រចាំនៅវៀតណាម បានសម្របសម្រួលជាមួយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំពិធីប្រគល់ពានរង្វាន់សម្រាប់ការអនុវត្ត គោលការណ៍ផ្តល់សិទ្ធិដល់ស្ត្រី (Weps Award) ឆ្នាំ ២០២៤ របស់ UN Women ជូនសហគ្រាសវៀតណាមចំនួន ១៧។
ទាំងនេះគឺជាសហគ្រាសដែលមានគំនិតផ្តួចផ្តើមច្នៃប្រឌិតជាច្រើន និងការរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងអង្គភាពអាជីវកម្ម ទីផ្សារ និងក្នុងសហគមន៍ ឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។
ថ្លែងមតិនៅពិធីនេះ លោក Nguyen Quang Vinh អនុប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានអះអាងថា៖ សមភាពនិងវិបុលភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស និងសង្គមទាំងមូលទៀតផង។
|
|
ទិដ្ឋភាពទូទៅនៃពិធីប្រកាស សហគ្រាសទទួលបានពានរង្វាន់ UN Women WEPs ២០២៤ |
“ប្រការនេះបង្ហាញពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមក្នុងដំណើរការអនុវត្តន៍គោលដៅសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល VCCI ក៏កំពុងធ្វើការជាមួយដៃគូនានាដើម្បីអនុវត្តកម្មវិធីជាច្រើន ហើយ UN Women ក្រសួង ផ្នែក និងអង្គការអន្តរជាតិ គឺជាដៃគូដ៏សំខាន់បំផុតមួយនៅក្នុងគម្រោងនេះ នាពេលកន្លងទៅ ដើម្បីដាក់ពង្រាយសកម្មភាពចម្រុះស្តីពីការគាំទ្រស្ត្រីចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម ជំរុញសហគ្រាសអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងអនុវត្តន៍តាមគោលនយោបាយសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន”។
បច្ចុប្បន្ន មានសហគ្រាសវៀតណាម ចំនួន ២២២ និងសហគ្រាសជាង ១០.០០០ នៅទូទាំងពិភពលោកបានសន្យាអនុវត្តគោលការណ៍ផ្តល់សិទ្ធិដល់ស្ត្រី (WEPs)៕
តាម vovworld.vn