គិលានដ្ឋានកោះ Truong Sa ជួយសង្គ្រោះអ្នកនេសាទខេត្ដ Phu Yen
កប.អនឡាញ - នាថ្ងៃទី ១៨ ខែវិច្ឆិកា គិលានដ្ឋានកោះ Truong Sa កងពលតូចលេខ ១៤៦ តំបន់ ៤ កងទ័ពជើងទឹកបានទទួល និងព្យាបាលអ្នកនេសាទម្នាក់នៅខេត្ត Phu Yen។
|
|
គិលានដ្ឋានកោះ Truong Sa ជួយសង្គ្រោះអ្នកនេសាទខេត្ដ Phu Yen |
គួររំលឹកថា នាវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ក្នុងដំណើរការធ្វើនេសាទនៅដែនសមុទ្រដែលមានចម្ងាយ ៣២ ម៉ាយពីកោះ Truong Sa (ស្រុក Truong Sa ខេត្ត Khanh Hoa) អ្នកនេសាទ Tran Hoai Sang (អាយុ ៣៧ ឆ្នាំ ស្នាក់នៅសង្កាត់លេខ ៦ ទីក្រុង Tuy Hoa ខេត្ត Phu Yen) មានអារម្មណ៍ នឿយហត់ ក្អក ពិបាកដកដង្ហើម និងបានប្រើថ្នាំដោយខ្លួនឯង ប៉ុន្ដែមិនបានជាសេះស្បើយទេ។
លោក Tran Hoai Sang ត្រូវបានលោក Mai Ngoc Hieu ម្ចាស់នាវា PY 90036 TS បញ្ជូនទៅកាន់គិលានដ្ឋានកោះ Truong Sa សង្គ្រោះបន្ទាន់នាវេលាម៉ោង ៧ និង៣០ នាទីព្រឹក ថ្ងៃទី ១៨ ខែវិច្ឆិកា។
តាមរយៈការធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិត អ្នកជំងឺមានគ្រុនក្តៅដោយឆ្លងមេរោគ។ វេជ្ជបណ្ឌិតបានសង្គ្រោះបន្ទាន់ និងសុខភាពរបស់អ្នកជំងឺបានជាសេះស្បើយ៕
បកប្រែដោយ Pham Diep