រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជូនពរលោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រងអប់រំក្នុងជួរកងទ័ព
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៨២ / ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើលិខិតជូនពរជូនគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំ ដែលបាន និងកំពុងធ្វើការនៅក្នុងជួរកងទ័ព។ កាសែតកងទ័ពប្រជាជន សូមជូនខ្លឹមសារទាំងស្រុងនៃលិខិតដូចខាងក្រោម៖
គោរពជូនជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំក្នុងជួរកងទ័ព ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤
សមមិត្តទាំងអស់ជាទីគោរព!
ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ១៩៨២ / ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤) ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ខ្ញុំសូមជូនពរលោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រងដែលបាន និងកំពុងបម្រើក្នុងជួរកងទ័ព។
ក្នុងដំណើរការដឹកនាំបដិវត្តន៍ បក្ស និងរដ្ឋរបស់យើងតែងតែយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅ និងលើកកម្ពស់តួនាទីសម្រេចរបស់គ្រូបង្រៀនក្នុងការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស រួមទាំងបណ្តាគណៈកម្មាធិការបក្ស មេបញ្ជាការអង្គភាព វិទ្យាស្ថាន សាលានោះ គ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំក្នុងជួរកងទ័ព តែងតែយល់ជ្រួតជ្រាបប្រពៃណីរបស់ប្រទេសជាតិ និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម តែងតែរួបរួមសាមគ្គី មានការច្នៃប្រឌិត បំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។ អនុវត្តយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពនៃគម្រោង "កសាងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំក្នុងជួរកងទ័ពសម្រាប់ដំណាក់កាល ២០២៣-២០៣០ និងឆ្នាំបន្តបន្ទាប់" ដោយសម្រេចបាននូវសមិទ្ធិផលជាច្រើនក្នុងការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការគ្រប់គ្រងអប់រំ សម្រេចដោយជោគជ័យភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ រួមចំណែកលើកកំពស់គុណភាពនៃការបណ្តុះបណ្តាល បំប៉នកម្មាភិបាលក្នុងជួរកងទ័ព បំពេញតាមតម្រូវការនៃបេសកកម្មកសាងកងទ័ពមានរបៀបរៀបរយ រឹងមាំក្នុងស្ថានភាពថ្មី។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស |
គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានទទួលស្គាល់ កោតសរសើរចំពោះសមិទ្ធិផលរបស់វិទ្យាស្ថាន សាលា និងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំក្នុងជួរកងទ័ព ដែលសម្រេចបាននាពេលថ្មីៗនេះ។
សមមិត្តទាំងអស់ជាទីមេត្រី!
បុព្វហេតុនៃការកសាងកងទ័ព ការពង្រឹងការការពារជាតិ ការពារមាតុភូមិក្នុងស្ថានភាពថ្មី គឺទាមទារឱ្យមានការផ្លាស់ប្តូរថ្មីជាមូលដ្ឋាន ទូលំទូលាយ និងកែលម្អគុណភាពនៃការអប់រំ បណ្តុះបណ្តាល។ បណ្តាសាលាកងទ័បត្រូវផ្សព្វផ្សាយ ធ្វើឲ្យបានជាក់ស្តែង និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ សេចក្តីណែនាំ ទស្សនៈរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រួមទាំងសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ស្តីពីការអប់រំ បណ្តុះបណ្តាល។ ពង្រឹងការគ្រប់គ្រង បណ្តុះបណ្តាល បំប៉ន់ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីកសាងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំ ដែលមានឆន្ទៈនយោបាយដ៏រឹងមាំ និងស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន និងរបបសង្គមនិយម។ មានគុណសម្បត្តិសីលធម៌សុទ្ធសាធ និងមានស្មារតីគោរពវិន័យដ៏តឹងរ៉ឹង មានសមត្ថភាពខ្ពស់ មានចំណេះដឹងកម្រិតខ្ពស់ និងសមត្ថភាពទូលំទូលាយ។ មានរចនាសម្ព័ន្ធសមហេតុផល បរិមាណគ្រប់គ្រាន់ ធានាឱ្យមានការផ្លាស់ប្តូរដ៏រឹងមាំរវាងបណ្តាជំនាន់ រវាងគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំ។ បន្តការផ្លាស់ប្តូរអប់រំបណ្តុះបណ្តាលក្នុងទិសដៅស្តង់ដារភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម និងការអនុវត្តល្អនៃទស្សនៈទាំង ៣ គោលការណ៍ទាំង ៨ និងការផ្សារភ្ជាប់ទាំង ៦ ក្នុងការហ្វឹកហ្វឺន អប់រំ បណ្តុះបណ្តាល។ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងសាលារៀន និងអង្គភាព; ភ្ជាប់ការបណ្តុះបណ្តាល បំប៉នជាមួយការប្រើប្រាស់; ជំរុញការធ្វើបរិវត្តកម្មឌីជីថល អនុវត្តយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនូវសមិទ្ធិផលរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការបង្រៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ អនុវត្តល្អបាវចនាថា "គុណភាពនៃការបណ្តុះបណ្តាលរបស់សាលាគឺជាសមត្ថភាពរត្រៀមប្រយុទ្ធរបស់អង្គភាព"។
ខ្ញុំសង្ឃឹមថា លោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រងអប់រំក្នុងជួរកងទ័ពគ្រប់រូប តែងតែដឹងច្បាស់អំពីកិត្តិយស មោទនភាព និងទំនួលខុសត្រូវដ៏ធំធេងចំពោះការអប់រំ បណ្តុះបណ្តាលក្នុងកងទ័ព ហាត់ពត់លត់ដំ ហ្វឹកហ្វឺនដោយឥតឈប់ឈរ ពិតជាគំរូល្អអំពីសេចក្តីថ្លៃថ្នូរខាងនយោបាយ ក្រមសីលធម៌ របៀបរស់នៅ គំនិត សមត្ថភាព និងវិធីសាស្រ្តធ្វើការ។ លើកកំពស់សេចក្តីថ្លៃថ្នូររបស់កងទ័ពលោកអ៊ំហូ លើកកំពស់ការសិក្សា និងអនុវត្តតាមមនោគមវិជ្ជា ក្រមសីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ រួមចំណែកសក្តិសមក្នុងបុព្វហេតុកសាងកងទ័ព ពង្រឹងការការពារជាតិ ការពាររឹងមាំមាតុភូមិសង្គមនិយមវៀតណាម។
សូមជូនពរសមមិត្តទាំងអស់មានសុខភាពល្អ សុភមង្គល និងរីកចម្រើនដោយឥតឈប់ឈរ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស
បកប្រែដោយ Duy Hoan