ពិព័រណ៍នេះបានប្រមូលផ្តុំនូវស្តង់ទំនិញជាង ២០០ នៃសហគ្រាសចាប់ផ្តើមអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា និងស្តង់ទំនិញជាង ១០០ ដែលបង្ហាញផលិតផលនវានុវត្តន៍ពីមូលដ្ឋាននានាទូទាំងប្រទេស។ ពិព័រណ៍នេះក៏បានទាក់ទាញស្តង់ទំនិញជាង ៤០ មកពីបណ្តាប្រទេស ដោយអះអាងពីកិច្ចសហប្រតិបត្តិការនិងការផ្ទេរបច្ចេកវិទ្យារវាងវៀតណាម និងពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍ (vietnamplus.vn)

យោងតាមលោក Hoang Minh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្តង់ទំនិញនៅ Techfest ឆ្នាំនេះត្រូវបានកែលម្អទាំងបរិមាណ និងគុណភាព។ ផលិតផលបច្ចេកវិទ្យាដែលដាក់តាំងបង្ហាញផ្តោតលើវិស័យជាច្រើន រួមទាំងផលិតផលដែលកំពុងដើរតាមនិន្នាការរបស់ទីផ្សារផងដែរ។ “ពិព័រណ៍នេះគឺជាកន្លែងប្រមូលផ្តុំគម្រោងនិងផលិតផលនវានុវត្តន៍ដ៏ល្អ និងជាស្ពានតភ្ជាប់រវាងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម វិនិយោគិន និងទីភ្នាក់ងារគ្រប់គ្រង។ Techfest ឆ្នាំនេះបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគមន៍ចាប់ផ្តើមអាជីវកម្មក្នុងការនាំយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកពិភពលោក”។

ក្នុងក្របខ័ណ្ឌនៃ TECHFEST VIETNAM ២០២៤ ក៏មានសកម្មភាពជាច្រើនដូចជា៖ ប្រកាសរបាយការណ៍វាយតម្លៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍របស់វៀតណាមឆ្នាំ ២០២៤; វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ជាតិ៕

តាម vovworld.vn