បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai ដឹកនាំអង្គភាពចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់
កប.អនឡាញ - ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា មានភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Ngai ភាគកណ្តាលវៀតណាម ដែលបង្កឲ្យមានទឹកជំនន់នៅតាមមូលដ្ឋានមួយចំនួន។
ប្រឈមមុខនឹងស្ថានការណ៍ខាងលើ បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានបញ្ជាឱ្យអង្គភាពនានាចុះជួយឧបត្ថម្ភប្រជាជននៅតំបន់ទឹកជំនន់យ៉ាងឆាប់រហ័ស ដើម្បីផ្លាស់ទី និងទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព។
|
|
កងកម្លាំងជួយប្រជាជនក្នុងសង្កាត់ Pho Minh (ទីរួមខេត្ត Duc Pho) ធ្វើការបម្លាស់ទី និងទ្រព្យសម្បត្តិទៅកន្លែងមានសុវត្ថិភាព |
នៅក្រុមលេខ ១ សង្កាត់ Pho Minh (ទីរួមខេត្ត Duc Pho) ទឹកទន្លេ Tra Cau បានហក់ឡើងពី ១.៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ហូរច្រោះច្រាំងទន្លេ បណ្ដាលឱ្យផ្ទះជាង ៩០ ខ្នងត្រូវជន់លិចយ៉ាងខ្លាំង។ ដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានបញ្ជាឲ្យបញ្ជាការដ្ឋានយោធាទីរួមខេត្ត Duc Pho ចាត់តាំងកម្មាភិបាល កងកម្លាំងអចិន្ត្រៃយ៍ កងសេនាជនចំនួន ៥០ នាក់ដើម្បីជួយឧបត្ថម្ភ ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព និងឧបត្ថម្ភទឹកសុទ្ធ និងមីកញ្ចប់ ជូនប្រជាជន។
ដើម្បីឆ្លើយតបទៅនឹងភ្លៀង និងទឹកជំនន់ បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានដឹកនាំបញ្ជាការដ្ឋានយោធាបណ្តាស្រុក ទីរួមខេត្ត ទីក្រុង ដើម្បីរក្សាបាននូវកម្លាំងដែលបំពេញភារកិច្ចបាន ១០០% ត្រៀមចល័តកម្លាំង និងយានយន្តទៅកាន់តំបន់ចាំបាច់ដើម្បីចូលរួមជួយសង្គ្រោះប្រជាជនជម្នះពុះពារផលវិបាកដោយសារទឹកជំនន់៕
បកប្រែដោយ Huyen Trang