"បេសកកម្មពិសេស ក្នុងរយៈពេល១០០ ថ្ងៃ" របស់កងទ័ពលោកអ៊ំហូ
កប.អនឡាញ - នាថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមការងារនៃអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចុះត្រួតពិនិត្យលទ្ធផលនៃការជម្នះផលវិបាកព្យុះលេខ ៣; ពិនិត្យលទ្ធផលលប់បំបាត់ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅខេត្ត Lao Caiភាគខាងជើងវៀតណាម; សួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់អ្នកភូមិ Lang Nu (ឃុំ Bao Khanh ស្រុក Bao Yen) និងអ្នកភូមិ Nam Tong (ឃុំ Nam Luc ស្រុក Bac Ha)។ អមដំណើរក្រុមការងារមានតំណាងថ្នាក់ដឹកនាំខេត្ត Lao Cai; តំណាងថ្នាក់ដឹកនាំយោធភូមិភាគទី២។
ព្យុះលេខ៣បានធ្វើឲ្យបាត់បងអាយុជីវិត និងខូចខាតទ្រព្យសម្បត្តិក្នុងខេត្ត Lao Cai ។ ដើម្បីរួមចំណែកជួយប្រជាជនរក្សាលំនឹងជីវភាពរស់នៅបានឆាប់រហ័ស កាលពីថ្ងៃទី ២១ និង ២២ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្ត Lao Cai បានរៀបចំពិធីបើកការដ្ឋានសាងសង់តំបន់តាំងទីលំនៅថ្មីនៅភូមិ Lang Nu និង Nam Tong; អង្គភាពទ័ពលេខ ១២ ក្រសួងការពារប្រទេស ជាអង្គភាពសាងសង់ផ្ទាល់។ យោងតាមគម្រោងដែលបានអនុម័ត ភូមិ Lang Nu សាងសង់ផ្ទះចំនួន ៤០ ខ្នងជូនប្រជាជនជនជាតិ Tay ដែលមានផ្ទៃដីប្រហែល ៩៦ ម៉ែត្រការ៉េសម្រាប់ផ្ទះមួយខ្នង; ផ្ទះសហគមន៍មួយខ្នងដែលមានផ្ទៃដីប្រហែល ៣០០ម៉ែត្រការ៉េ; សាលារៀនមួយដែលមានផ្ទៃដីប្រហែល ២២០ម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នូល អគ្គិសនី និងទឹកស្អាត។
យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាសាងសង់របស់អង្គភាពទ័ពលេខ១២ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីសាងសង់បាន២ខែ អង្គភាពតែងតែធានាបានតាមកាលវិភាគ និងគុណភាព ធ្វើការថែមម៉ោង ដោយមានការតាំងចិត្តខ្ពស់ ខិតខំប្រគល់ផ្ទះជូនប្រជាពលរដ្ឋឲ្យបានមុនថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤។ ដំណើរការសាងសង់តែងតែធានាបាននូវសុវត្ថិភាពដាច់ខាត ធ្វើការសាងសង់ប្រកបដោយវិជ្ជាជីវៈ និងវិធីសាស្រ្ត គុណភាពឆ្លើយតបតាមតម្រូវការបច្ចេកទេស មានសោភ័ណភាពខ្ពស់ និងទទួលបានការវាយតំលៃខ្ពសពីសំណាកអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅ Lang Nu។
|
|
លោកឧត្តមសេនីយ៍ទោ Le Quang Minh អញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសជូនអ្នកភូមិ Lang Nu (ឃុំ Bao Khanh ស្រុក Bao Yen ខេត្ត Lao Cai) |
តាមរយៈការចុះពិនិត្យជាក់ស្តែង និងស្តាប់របាយការណ៍របស់អង្គភាពអំពីវឌ្ឍនភាពសាងសង់ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន និងពលករ នៃយោធភូមិភាគទី២ និងអង្គភាពទ័ពលេខ១២ ក្នុងការអនុវត្តបេសកកម្មដ៏មានអត្ថន័យនេះ។ ដោយបានកំណត់ថា នេះជា "បញ្ជាពីបេះដូង" និង "បេសកកម្មពិសេសក្នុងរយៈពេល ១០០ ថ្ងៃ" របស់អង្គភាពទ័ពលេខ១២នោះ កម្មាភិបាល យុទ្ធជន និងពលករនៃអង្គភាព បានខិតខំប្រឹងប្រែង និងតាំងចិត្តយ៉ាងខ្លាំង។ "ភូមិសម្បូរសប្បាយ" កំពុងលេចឡើងជាបណ្តើរៗ តាមរយៈការចុះសួរសុខទុក្ខ និងត្រួតពិនិត្យ ផ្នែកទាំងអស់គឺបានអនុវត្តតាមកាលវិភាគ។
ដើម្បីបន្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានស្នើឱ្យស្ថាប័ន អង្គភាពនានាបន្តក្តាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងការដឹកនាំងរបស់គ្រប់លំដាប់ថ្នាក់អំពីជំនះពុះពារលើផលវិបាកដោយព្យុះលេខ៣; ទន្ទឹមនឹងនោះ ត្រូវពន្លឿនដំណើរសាងសង់សំណង់នានាដើម្បីលប់បំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេសនិយាយរួម និងនៅយោធភូមិភាគទី២ និយាយដោយឡែក។ កម្មាភិបាល យុទ្ធជន ពលករ នៃយោធភូមិភាគទី២ និងអង្គភាពទ័ពលេខ១២ ត្រូវដឹងយ៉ាងជ្រាលជ្រៅថា នេះជាការងារនយោបាយដ៏ថ្លៃថ្នូ ការបង្ហាញយ៉ាងរស់រវើកនៃសេចក្តីថ្លែថ្នូរ និងជាប្រពៃណីរបស់កងទ័ពលោកអ៊ំហូ។ បញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។ ចាប់ពីពេលនោះមក ដោយក្តីស្រលាញ់ និងទំនួលខុសត្រូវរបស់ខ្លួន យើងនឹងបន្តរួបរួមសាមគ្គីគ្នា ខិតខំពុះពារជំនះរាល់ការលំបាក និងអនុវត្តយ៉ាងសកម្មនូវការសាងសង់តាមកាលវិភាគ និងប្រកបដោយគុណភាព ធានាសុវត្ថិភាពទាំងស្រុងលើគ្រប់ជ្រុងជ្រោយ។
លោកឧត្តមសេនីយ៍ទោ Le Quang Minh បានកត់សម្គាល់ថា អង្គភាពទ័ពលេខ១២ គប្បីបន្តពន្លឿនវឌ្ឍនភាព និងបញ្ចប់ការកសាងតំបន់តាំងទីលំនៅថ្មីរបស់ប្រជាជននៅភូមិ Lang Nu និងភូមិ Nam Tong ដើម្បីឱ្យប្រជាជនមានស្ថិរភាពក្នុងជីវភាពរស់នៅ។ គោរពយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងរដ្ឋមន្ត្រីក្រសួងការពារប្រទេស ដំណើរការអនុវត្តភារកិច្ចត្រូវធានាបាននូវតម្រូវការហូបចុក និងកន្លែងស្នាក់នៅរបស់កម្មាភិបាល យុទ្ធជន និងពលករ មិនប្រើប្រាស់ធនធានដែលគាំទ្រដោយអង្គការ និងបុគ្គលឡើយ ដែលផ្តល់ធនធានទាំងនោះដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញដើម្បីបម្រើប្រជាជននៅកន្លែងដែលមានគ្រោះមហន្តរាយធម្មជាតិ។
ស្ដីពីការសាងសង់លំនៅឋានថ្មី រក្សាលំនឹងសម្រាប់ប្រជាជននៅខេត្តនានាក្នុងយោធភូមិភាគទី២ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានស្នើឱ្យបញ្ជាការដ្ឋានយោធភូមិភាគ ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តឲ្យសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ខិតខំសម្រេចបាននៅឆ្នាំ ២០២៤ យោងតាមសេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម។
លោកឧត្តមសេនីយ៍ទោ Le Quang Minh បានអះអាងថា៖ កងទ័ពតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន; តែងតែជាកម្លាំងស្នូលក្នុងការឆ្លើយតប និងយកឈ្នះលើផលវិបាកនៃឧប្បត្តិហេតុ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយ។ ចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ កងទ័ពទាំងមូលរៃអង្គាសថវិកាបានជាង ១៦០០ ពាន់លានដុង ដើម្បីអនុវត្តការងារគោលនយោបាយ; បានសាងសង់ផ្ទះមនុស្សធ៌ម ផ្ទះសាមគ្គីភាព ផ្ទះយុទ្ធមិត្ត ជាង ១៥០០០ ខ្នង ។ ចូលរួមគាំទ្រកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមដែលរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនោះ កងទ័ពបានរួមចំណែកថវិការចំនួន ៤០០ ពាន់លានដុង; នៅចុងឆ្នាំ ២០២៥ កងទ័ពនឹងគាំទ្រការសាងសង់ផ្ទះជាង ២៤០០០ ខ្នង ។ ដោយឡែក នៅព្យុះលេខ៣នាពេលថ្មីៗនេះ ដោយអនុវត្តន៍តាមការណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស កងទ័ពបានចាត់បញ្ជូនកម្មាភិបាលជាង ៤៥ ម៉ឺននាក់ និងយានជំនិះជាង ១ ម៉ឺនគ្រឿង... ដើម្បីចូលរួមឆ្លើយតប និងជម្នះផលវិបាក។ ផ្តល់ថវិការជាង៤០ពាន់លានដុងនិងគ្រឿងឧបភោគបរិភោគជាង៦០តោនជូនមូលដ្ឋាននានា។ នេះបញ្ជាក់បន្ថែមថា ក្នុងគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ កម្មាភិបាល យុទ្ធជនក្នុងជួរកងទ័ព តែងតែជាកម្លាំងនៅជួរមុខ នៅកន្លែងគ្រោះថ្នាក់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ជួយប្រជាជនជំនះការលំបាក និងមានស្ថេរភាពជីវភាពរស់នៅ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជូនអ្នកភូមិ Lang Nu និងអ្នកភូមិ Nam Tong និងកម្មភិបាល យុទ្ធជន ពលករ នៃអង្គភាពទ័ពលេខទី ១២ និងយោធភូមិភាគទី២ កំពុងបំពេញភារកិច្ចសាងសង់តំបន់តាំងលំនៅឋានថ្មីនៅភូមិ Lang Nu និងភូមិ Nam Tong។ តម្លៃអំណោយសរុបគឺជាង ១៥០ លានដុង៕
បកប្រែដោយ Duy Hoan