leftcenterrightdel
វេជ្ជបណ្ឌិតនៃកងទ័ពការពារព្រំដែនខេត្ត Lai Chau ពិនិត្យសុខភាពជូនអ្នកឃុំ Mu Sang (ស្រុក Phong Tho ខេត្ត Lai Chau)

នៅក្នុងកម្មវិធី អង្គភាពដៃគូបានផ្តល់អំពូលសូឡាចំនួន ១១០; អំណោយចំនួន ៤០០ កញ្ចប់ ជូនគ្រួសារក្រីក្រនៅឃុំ Mu San; ផ្តល់សៀវភៅចំនួន ៣០០ ក្បាល ដល់បណ្ណាល័យនៃប៉ុស្តិ៍ការពារព្រំដែន Dao San និងអំណោយដ៏មានអត្ថន័យជាច្រើនដល់ប្រជាជនដែលមានតម្លៃសរុបចំនួន ៦៣២ លានដុង។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Cong Thanh អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau ផ្តល់អំណោយជូនប្រជាជនដែលមកពិនិត្យសុខភាព

ថ្លែងក្នុងកម្មវិធី លោកវរសេនីយ៍ឯក Le Cong Thanh អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lai Chau បានអះអាងថា អំណោយទាំងនេះ សកម្មភាពពិនិត្យសុខភាព និងការចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនគ្រួសារក្រីក្រក្នុងឃុំ Mu Sang ពោរពេញទៅដោយមនោសញ្ចេតនា និងការទទួលខុសត្រូវជាច្រើនពីវេជ្ជបណ្ឌិត និងដៃគូ រួមចំណែកចែករំលែកការលំបាកមួយចំនួនជូនជនជាតិភាគតិចនៅស្រុក Phong Tho ខេត្ត Lai Chau៕

បកប្រែដោយ Huyen Trang