លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដឹកនាំគណៈ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងបីនៃប្រទេសវៀតណាម ឡាវ កម្ពុជា និងទស្សនាលំហាត់សមយុទ្ធសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី ឡាវ កម្ពុជា។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរប្រទេសកម្ពុជា ដែលសម្រេចបានសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងការគ្រប់គ្រងរបស់រដ្ឋាភិបាល និងលោកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀតនាពេលខាងមុខ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលជានិច្ចក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា តែងតែផ្តល់ការគាំទ្រខ្ពស់បំផុតដល់គណបក្សប្រជាជន គាំទ្រកម្ពុជាឯករាជ្យ សន្តិភាព អភិវឌ្ឍន៍ និងដើរតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិ។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា |
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបាន និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងអស្ចារ្យជាច្រើនទៀត និងកាន់តែរីកចម្រើនថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកាន់តែរឹងមាំ និងត្រូវបានពង្រឹង និងអភិវឌ្ឍន៍រវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលតែងតែគាំទ្រ និងជួយកម្ពុជាក្នុងបុព្វហេតុតស៊ូ រំដោះជាតិ សង្គ្រោះប្រជាជនកម្ពុជារួចចាកផុតពីរបបប្រល័យពូជសាសន៍ និងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសសព្វថ្ងៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងសហការជាមួយវៀតណាម ដើម្បីការពារ ថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យបន្តអភិវឌ្ឍឡើងដល់កម្រិតខ្ពស់ថ្មី និងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីលទ្ធផលនៃជំនួបពិភាក្សានៅព្រឹកថ្ងៃដដែលជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ អាស្រ័យលើនេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក និងបានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងយកចិត្តទុកដាក់ គាំទ្រ និងដឹកនាំស្ថាប័នពាក់ព័ន្ធដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឲ្យអនុវត្តយ៉ាងទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-វៀតណាម កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង ដោយបន្តពង្រឹងតួនាទីរបស់ខ្លួនជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម។
បកប្រែដោយ Duy Hoan