លោកប្រធានរដ្ឋសភា Tran Thanh Man បានអបអរសាទរកម្ពុជាចំពោះការរៀបចំមហាសន្និបាតលើកទី១២  នៃសន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រកបដោយជោគជ័យ ដោយហេតុនេះបញ្ជាក់ពីកិត្យានុភាពកាន់តែខ្លាំងឡើងរបស់កម្ពុជានិយាយរួម និងគណបក្សប្រជាជនកម្ពុជានិយាយដោយឡែក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង វៀតណាម-កម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn)

ដោយឈរលើលទ្ធផលល្អក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ លោកប្រធានរដ្ឋសភា Tran Thanh Man បានលើកឡើងនូវសំណើមួយចំនួនសំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ជាពិសេស ប្រទេសទាំងពីរគប្បីបន្តរក្សាយន្តការសហប្រតិបត្តិការ និងជំនួបរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងខាងសម្ភារៈ ខាងស្មារតី និងផ្លូវច្បាប់សម្រាប់អាណិកជនវៀតណាមនៅកម្ពុជារស់នៅ ធ្វើការ និងសិក្សាប្រកបដោយស្ថិរភាពយូរអង្វែងនៅកម្ពុជា។

លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ថ្មី និងធ្វើពិពិធកម្មទម្រង់ផ្សព្វផ្សាយ ដើម្បីប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរមានការយល់ដឹងយ៉ាងត្រឹមត្រូវអំពីទំនាក់ទំនងប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ស្តីពីបញ្ហាទន្លេមេគង្គ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឱ្យកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរជាមួយប្រទេសនានា អង្គការអន្តរជាតិ និងតំបន់ក្នុងការថែរក្សា ការពារ និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយសំណើរបស់លោកប្រធានរដ្ឋសភា Tran Thanh Man  តាមរយៈនោះ ភាគីទាំងពីរគប្បីប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬយោធាណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីគំរាមកំហែងប្រទេសមួយទៀត; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ; សម្របសម្រួលក្នុងការប្រយុទ្ធទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញរបស់កងកម្លាំងអរិភាព ទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សហការការពារសន្តិសុខជាតិ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ; សម្របសម្រួលដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ដែលបំបែកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong