leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​កម្ពុជា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម​ បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំង៣ វៀតណាម ឡាវ កម្ពុជា និងអញ្ជើញជាអធិបតីក្នុងលំហាត់សមយុទ្ធជួយសង្គ្រោះរួមរវាងកងទ័ពនៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា ចាប់ពីថ្ងៃនេះថ្ងៃទី ២៣ ដល់ ២៦ ខែវិច្ឆិកា។

ដំណើរទស្សនកិច្ចនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម ឡាវ កម្ពុជា អាស្រ័យលើនោះ រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី៕

បកប្រែដោយ Duy Hoan