លោកប្រធានរដ្ឋសភា Tran Thanh Man មានជំនួបជាមួយអតីតប្រធានរដ្ឋសភាកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានមានជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភាកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។