លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយកម្ពុជា ដើម្បីបន្តពូនជ្រំទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋសភាវៀតណាម នឹងរួមជាមួយព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិ  ការត្រួតពិនិត្យ​ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ចូលគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា Tran Thanh Man សង្ឃឹមថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងបន្តយកចិត្តទុកដាក់ និងរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដឹកនាំការលុបបំបាត់ការលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមក្នុងការរស់នៅ ធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា ធ្វើសមាហរណកម្មល្អជាមួយប្រទេសសាមី និងដើរតួជាស្ពានតភ្ជាប់​ទំនាក់ទំនង​មិត្តភាពរវាងប្រទេសទាំងពីរ។

ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម មានព្រះរាជបន្ទូលថា ប្រពៃណីប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងលោកប្រធានហូជីមិញ បានបង្កើតមូលដ្ឋានគ្រឹះ និងកសាងស្ពានមិត្តភាពដ៏រឹងមាំសម្រាប់ទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា។ សព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាផ្សេងទៀត គឺជាអ្នកដែលទទួលមរតក និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពជាប្រពៃណីនោះ៕

បកប្រែដោយ Huyen Trang