សកម្មភាពរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang នៅកិច្ចប្រជុំ ADMM លើកទី ១៨ និងកិច្ចប្រជុំ ADMM+លើកទី ១១
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី ១៨, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) លើកទី ១១, កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន និងអាស៊ាន-សហរដ្ឋអាមរិក នៅទីក្រុងវៀងចន្ទន៍ (ឡាវ) តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។