leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

លោកប្រធានរដ្ឋសភា Tran Thanh Man បានចាត់ទុកថា សក្ដានុពលរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់។ លោកបានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយកម្ពុជា ដើម្បីជំរុញក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពអាជីវកម្មនានា អនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; សម្របសម្រួលឱ្យបានល្អ ដើម្បីរៀបចំសម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស និងកិច្ចប្រជុំលើកទី ១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា នៅកម្ពុជា តាមពេលវេលាសមស្រប។ លោកប្រធានរដ្ឋសភា Tran Thanh Man ក៏បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់ ១៦% ដើម្បីកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលទាំងពីរត្រូវសម្របសម្រួលឱ្យបានជិតស្និទ្ធ និងជូនដំណឹងគ្នាទៅវិញទៅមកអំពីបញ្ហានានា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ព្រមទាំងសម្តែងនូវការគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យរវាងភាគីទាំងបីវៀតណាម-ឡាវ-កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសតាមរយៈការតភ្ជាប់ទេសចរណ៍ និងពាណិជ្ជកម្ម៕

បកប្រែដោយ Thanh Cong