លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងនៅក្រសួងការពារជាតិកម្ពុជា ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាការងារ។