leftcenterrightdel
លោកអគ្គលេខាបក្ស To Lam  និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

នៅក្នុងអត្ថបទមួយក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា របស់លោកអគ្គលេខាបក្ស To Lam និងភរិយា តបតាមការអញ្ជើញរបស់ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា គេហទំព័រ Thai PBS បានសង្កត់ធ្ងន់ថាជាប្រទេសសមាជិកអាស៊ានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងជាមួយវៀតណាមក្នុងឆ្នាំ ១៩៧៣ ម៉ាឡេស៊ីឆាប់ដឹងពីសក្តានុពលរបស់វៀតណាម។ ការបង្កើតទំនាក់ទំនងការទូតបានផ្តល់ឱ្យម៉ាឡេស៊ីនូវតួនាទីពិសេសក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម។ ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញពីការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ។ វៀតណាមនិងម៉ាឡេស៊ីជាប្រទេសពីរដែល«មាននិន្នាការនាំមុខនិន្នាការពិភពលោក»។ Thai PBS បញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់ពីវិធីសាស្ត្ររបស់វៀតណាមដែលយកអាស៊ានជាមជ្ឈភាព។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន Bernama បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam និងភរិយា “ធ្វើឲ្យបង្កើនតម្លៃ” ដល់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

បកប្រែដោយ Thanh Cong