ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Truong Thien To បានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក បក្ស និងរដ្ឋវៀតណាម គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៅតំបន់ខ្ពង់រាបភាគកណ្តាល តែងតែអនុវត្តព្រមៗគ្នានូវការកសាងគោលនយោបាយមហាសាមគ្គីភាពជាតិ សាមគ្គីសាសនា ចេញគោលការណ៍ និងគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ។ តំបន់ខ្ពង់រាបកណ្តាលមានស្ថិរភាពខាងនយោបាយ មានកំណើនសេដ្ឋកិច្ចល្អ ការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង ហើយជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច និងអ្នកកាន់សាសនាមានភាពប្រសើរឡើង សាមគ្គីភាពរវាងបណ្ដាជនជាតិ និងសាសនាត្រូវបានពង្រឹងនិងពង្រីក។ លទ្ធផល និងសមិទ្ធិផលទាំងនេះគឺអាស្រ័យការរួមចំណែកដ៏សំខាន់របស់ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានប្រជាប្រិយភាព និងអ្នកមុខអ្នកការសាសនា។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To ប្រគល់អំណោយរបស់ក្រសួងការពារប្រទេសជូនប្រតិភូ

លោកឧត្តមសេនីយ៍ទោ Truong Thien To បញ្ជាក់ថា ដោយមានមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់ខ្លួន កម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូលនឹងបន្តពង្រីកប្រពៃណីនៃកងទ័ពក្លាហាន ដែលតែងតែសាមគ្គី និងផ្សារភ្ជាប់ជាមួយប្រជាជន ជាមួយជនរួមជាតិ និងអ្នកកាន់សាសនាជំនះការលំបាក។

ចំពោះកងពលលេខ១៥ ដែលកំពុងបំពេញភារកិច្ចនយោបាយនៅតំបន់ខ្ពង់រាបកណ្តាល លោកឧត្តមសេនីយទោ Truong Thien To បានស្នើថា គណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលលេខ ១៥ បន្តរួមដំណើរជាមួយជនរួមជាតិភាគតិច អ្នកកាន់សាសនា ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានប្រជាប្រិយភាព និងអ្នកមុខអ្នកការ គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានអនុវត្តឲ្យបានល្អនូវសេចក្តីសម្រេចចិត្ត និងគោលនយោបាយរបស់បក្ស និងរដ្ឋស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការការពារជាតិ សន្តិសុខ និងគោលនយោបាយមហាសាមគ្គីជាតិ ចូលរួមចំណែកកសាងតំបន់ខ្ពង់រាបកណ្តាលប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh