ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បញ្ចប់ដោយជោគជ័យនូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានយាងចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។
សូមរំលឹកថា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោក Luong Cuong ប្រធានរដ្ឋ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅទស្សនាកេរិ៍្តដំណែលជាតិពិសេស Van Mieu-Quoc Tu Giam (ខ័ណ្ឌ Dong Da ទីក្រុងហាណូយ) និងពិសាតែវៀតណាម។ នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅវត្ត Quan Su នៅខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។
|
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn) |
ក្នុងក្របខ័ណ្ឌនៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោក To Lam អគ្គលេខាបក្ស បានទទួលជួបព្រះរាជសវនាការ; លោក Luong Cuong ប្រធានរដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលព្រះរាជបដិសណ្ឋារកិច្ច និងព្រះរាជពិធីលៀងសាយភោជន៍ជូនព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបព្រះរាជសវនាការព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
នៅទីក្រុងហាណូយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលី និងយាងដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕
បកប្រែដោយ Thuy Anh