នៅក្នុងជំនួប មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ជាពិសេសគឺសិង្ហបុរីរក្សាឋានៈរបស់ខ្លួនជាវិនិយោគិនធំទីពីរនៅវៀតណាមជាមួយនឹងគម្រោងជាង ៣,៨០០ គម្រោង ដោយមានទុនវិនិយោគសរុបជាង ៨១ ពាន់លានដុល្លារអាមេរិក; មានបណ្តាញ មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) ចំនួន ១៨ នៅតាមខេត្ត ក្រុងចំនួន ១៣ នៃប្រទេសវៀតណាម ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ជួបសវនាការជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី

លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ និងស្នើឱ្យរដ្ឋាភិបាលសិង្ហបុរីបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម វិនិយោគិនវៀតណាម និងប្រជាជនវៀតណាមប្រមាណ ២៥,០០០ នាក់នៅសិង្ហបុរីក្នុងការរស់នៅ ធ្វើការ និងសិក្សាប្រកបដោយលក្ខណៈងាយស្រួល រួមចំណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ   ក៏ដូចជារួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសិង្ហបុរី។

ទាក់ទងនឹងបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកានិងអង្គការពហុភាគី ហើយខិតខំរក្សាសាមគ្គីភាព និងការបង្រួបបង្រួមតួនាទីជាមជ្ឈភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងបញ្ហាយុទ្ធសាស្ត្រ ដែលប៉ះពាល់ដល់សន្តិសុខ និងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

នាព្រឹកថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានរដ្ឋសភា លោកប្រធានរដ្ឋសភា Tran Thanh Man បានជួបសន្ទនាជាមួយលោក Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងលោក Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី

នៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភាទាំងពីររូប បានពិភាក្សាយ៉ាងជ្រាលជ្រៅអំពីទិសដៅ និងវិធានការសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកំពស់ទំនាក់ទំនងនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតបន្តដើរតួនាទីស្នូលក្នុងការដឹកនាំទំនាក់ទំនងរួមរវាងប្រទេសទាំងពីរតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់។ លោកប្រធានរដ្ឋសភា Tran Thanh Man បានថ្លែងអំណរគុណ និងស្នើឱ្យសិង្ហបុរីបន្តគាំទ្រការបណ្តុះបណ្តាលកម្មាភិបាលកម្រិតយុទ្ធសាស្ត្រសម្រាប់វៀតណាម។

អ្នកដឹកនាំទាំងពីររូបបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម បន្តជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងឯកភាពគ្នាបង្កើតច្រករបៀងច្បាប់អំណោយផល និងជំរុញការត្រួតពិនិត្យក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពអាជីវកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសលើវិស័យកំណើនថ្មីដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ថាមពលស្អាត សន្តិសុខតាមអ៊ីនធឺណិត នវានុវត្តន៍... ក៏ដូចជាវិស័យសំខាន់ៗផ្សេងទៀតនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរដ្ឋសភាទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី ឲ្យកាន់តែរីកចម្រើន និងឡើងកម្រិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Huyen Trang