ធនាគារពិភពលោក និងស្វីសឧបត្ថម្ភថវិកាចំនួន ៥ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព
នាថ្ងៃទី ៤ ខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass និងនាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម កម្ពុជានិងឡាវ លោកស្រី Mariam J. Sherman បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញកំណើនបៃតង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅទីក្រុងធំៗ ក្នុងប្រទេសវៀតណាម។ មូលនិធិទុកចិត្តនេះមានតម្លៃ ៥ លានដុល្លារអាមេរិក ឧបត្ថម្ភដោយការិយាល័យកិច្ចការសេដ្ឋកិច្ចសហព័ន្ធស្វីស (SECO)។